៥​នាក់​ឪពុក​ម្តាយ ​និង​កូន រង​របួសធ្ងន់ ​និង​ស្រាល ​ដោយសារ​ ជិះ​ម៉ូតូ​ទៅ​ទាក់​ដៃ​ចង្កូតកង់​​

 
 

ខេត្តកំពង់ឆ្នាំង ៖ ​​មនុស្ស​៥​នាក់​​រង​​របួសធ្ងន់​និង​ស្រាល ក្នុង​ហេតុ​ការ​ណ៍​គ្រោះថ្នាក់ចរាចរ​ណ៍​មួយ​​កាលពី​វេលា​ម៉ោង៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី២៣​​ កក្កដា ២០១៥ នៅ​លើ កំណាត់​​ផ្លូវជាតិ​លេខ​៥ នៅ​ចំណុច​មុខ​​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត ស្ថិត​ក្នុងភូមិ​ស្រែ​ព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​ ខណៈ​ជន​រង​គ្រោះ​ទាំង​៥​នាក់​ ជិះម៉ូតូ​មួយ​គ្រឿង​​ទៅ​ទាក់​ដៃ​​ចង្កួតកង់​​​ពីក្រោយ​​ ។

​មន្ត្រី​នគរបាល​ចរាចរ​ណ៍​ក្រុង​កំពង់ឆ្នាំង បាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​៥​នាក់​ដែលជា​ឪពុក​ម្តាយ​និង​កូន​ ក្នុង​នោះ​ បុរស​ជា​ឪពុក​​ឈ្មោះ សេង សៀ អាយុ​៥០​ឆ្នាំ និង​ស្ត្រី​ជា​​ម្តាយ ​ឈ្មោះ ឡង់ សុ​អឿ​ន អាយុ​៤៣​ឆ្នាំ រីឯកូនស្រី​បង​ឈ្មោះ សេង គឹ​ម​លៀង អាយុ​១៦​ឆ្នាំ ប្អូនស្រី​ឈ្មោះ សេង គឹ​ម​អេ​ង អាយុ​៧​ឆ្នាំ ទាំង​៤​នាក់​ រង​របួសស្រាល ​ចំណែក​កូនប្រុស ​ឈ្មោះ សេង គឹ​ម​សាន អាយុ​១០​ឆ្នាំ ​រង​របួសធ្ងន់ គ្រួសារ​ខាងលើ​នេះ​ មាន​ទីលំនៅ​ភូមិ​ជ្រៃ​បាក់ ឃុំ​ជ្រៃ​បាក់  ស្រុក​រលាប្អៀរ ។

ប្រភព​បាន​បន្ត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​​ទាំង​៥នាក់​ខាងលើ​​ ​ជិះម៉ូតូ​ម៉ាក​ហុងដាវ៉េវ ព​ណ៌​សលាយក្រហម គ្មាន​ស្លាក​លេខ ក្នុង​ដំណើរ​ពី​ត្បូងទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ​​បាន​​ជ្រុល​ទៅ​​ទាក់​​ដៃចង្កូត​កង់​​សិស្ស​ម្នាក់ពីក្រោយធ្វើ​​ឱ្យ​ដួល​បាក់កម៉ូតូ​បោក​មនុស្ស​ទៅនឹង​​ថ្នល់​ បណ្តាលឱ្យ​រង​របួសធ្ងន់និង​ស្រាល ចំណែក​សិស្សសាលា​​ដែល​ជិះកង់​វិញ មិន​រង​របួស​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ ​អ្នក​រង​គ្រោះ​មួយ​​គ្រួសារ​ខាង​លើ ត្រូវ​បាន​លោក មុ​យ អ៊ី​ម មន្ត្រី​នគរបាល​ចរាចរ​ណ៍​ក្រុង​កំពង់ឆ្នាំង ​យក​​រថយន្ត​ស៊ី​រ៉ែ​នរបស់​នគរបាល​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ។

ដោយឡែក​ មធ្យោបាយ​ធ្វើ​ដំណើរ​ទាំង​២ ត្រូវ​បាន​នគរបាល​ដឹក​យក​​ទៅ​រក្សា​ទុក​នៅ​​ស្នង​ការ​​ដ្ឋាន​នគរបាល​ខេត្ត​ ​​រង់ចាំ​​​ដោះស្រាយ​តាម​នីតិ​វិធី ​៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម