ស្ត្រី​ចំណាស់​រើស​អេ​ត​ចាយ​ម្នាក់​ ត្រូវ​រថភ្លើង​កិន​ស្លាប់

 
 

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ចំណាស់​ជា​អ្នក​រើស​អេ​ត​ចាយ ត្រូវ​បាន​រថភ្លើង​កិន​ស្លាប់ ហើយ​​ត្រូវ​បាន​ ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ដេក​ស្លាប់​ នៅ​កណ្ដាល​ផ្លូវដែក បង្ក​ឲ្យ​មានការ​ ភ្ញាក់ផ្អើល​ឡើង​កាល ពី​វេលា​ម៉ោង​៣ និង​៣០​នាទីភ្លឺ​ ថ្ងៃ​ទី​២៣ កក្កដា ២០១៥ នៅ​តាម​ផ្លូវ​ រថភ្លើង​ខ្សែ​ភ្នំពេញ​-​កំពត ត្រង់​ចំណុច​ ភូមិ​ស្រែ​ក្នុង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ស្ត្រី​ចំណាស់​រង​គ្រោះ​ខាងលើ​មិន​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​នោះ​ឡើយ គាត់​មាន​អាយុ​ ប្រហែល​ ជាង​៦០​ឆ្នាំ ដែល​ជា​អ្នក​រើស​អេ​ត​ចាយ មាន​ស្នាម​របួស​ បែក​រយះ​ក្បាល ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​ បាន​ទៅ​ដេក​នៅ​ កណ្ដាលផ្លូវ​ រថភ្លើង​ត្រង់​ចំណុច​កើតហេតុ​ ខាងលើ​នោះ ហើយ​មិន​មាន​ នរណា​ម្នាក់​បាន ដឹង​នោះ​ឡើយ លុះដល់​ពេល​ កើតហេតុ ស្រាប់តែ​មាន​រថភ្លើង​១​ខ្សែ​បើក​ឆ្លងកាត់​ក្នុង ​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង គឺ​រថភ្លើង​ខ្សែ​ភ្នំពេញ​-​កំពត ប៉ុន្តែ​មុន​ពេល​ ទៅ​ជិត​ដល់ កន្លែង​កើតហេតុ​រថភ្លើង​ បាន​ស៊ី​ប្លេ​រ​យ៉ាង​ រន្ថើន​បំផុត ហើយ​បានឃើញ​ ស្ត្រី​រង​គ្រោះ​ក្រោក​ មើល​រថភ្លើង និង​ប្រុង​ក្រោក ចេញពី​ផ្លូវ ដែក​នោះ​ដែរ ប៉ុន្តែ​ក្រោក​មិន​ទាន់​រថភ្លើង​ បាន​ទៅ​ដល់​បាន​ បុក​បណ្ដាល​ឲ្យ​ ស្លាប់​ភ្លាម​ៗ​នៅ​ នឹង​កន្លែង​តែ​ម្ដង ។




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម