កម្មកររោងចក្រអ៊ីហ្វា ១៧នាក់ ដួលសន្លប់ ពេលកំពុងធ្វើការ ព្រោះខ្វះអ៊ុកស៊ី ហ្សែន
ភ្នំពេញ ៖ កម្មការិនី ដែលបម្រើការងារ នៅរោងចក្រកាត់ដេរអ៊ីហ្វា ស្ថិតនៅសង្កាត់ ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ ចំនួន១៧នាក់ បានដួលសន្លប់ ពេលកំពុងធ្វើការបង្កឱ្យមាន ការផ្អើលឆោឡោ រហូតសុំអន្ដរាគមន៍ ពីអាជ្ញា ធរនិងសមត្ថកិច្ច ព្រមទាំងរថយន្ដសង្គ្រោះ បន្ទាន់ចេញទៅដឹកពួកគេ ឆ្ពោះទៅកាន់មន្ទីរ ពេទ្យ ។
អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោកយឹម សារ៉ាន់ បានបញ្ជាក់ថា កម្មការិនី ចំនួន ១៧នាក់ បានដួលសន្លប់ពេលកំពុងធ្វើ ការនារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ហើយជនរង គ្រោះទាំងនេះ ត្រូវបានដឹកបញ្ជូន ភ្លាមៗចេញពីរោងចក្រឆ្ពោះ ទៅកាន់មន្ទីរ ពេទ្យមូលមិត្ដ ។
លោកយឹម សារ៉ាន់ បានឱ្យដឹងថា ជនរង គ្រោះទាំង១៧នាក់ កំពុងសម្រាកព្យាបាល ដោយមិនមាន ការប៉ះពាល់ដល់អាយុជីវិតនោះ ឡើយ ។
អធិការនគរបាលរូបនេះ បានឱ្យដឹងទៀត ថា ក្រោយការសួរនាំពី សំណាក់ជនរងគ្រោះ ពួកគេបានលើក ឡើង ពីខ្វះខ្យល់អ៊ុកស៊ីហ្សែន នៅក្នុងអគាររោងចក្រ ជាហេតុធ្វើឱ្យពួកគេ មានអារម្មណ៍មិនស្រួល ថប់ដង្ហើមទន់ដៃទន់ ជើងរហូតដួលសន្លប់តែម្ដង ។
សូមបញ្ជាក់ថា កម្មករកម្មការិនីនៅតាម រោងចក្រសហគ្រាសជាច្រើន នៅតែប្រឈម មុខ ការដួលសន្លប់ ព្រោះតែបញ្ហាបរិស្ថាន នៅក្នុងរោងចក្រនិង មួយផ្នែកទៀតមកពី កម្មករខ្លួនឯងខ្វះ ជីវជាតិ ហើយធ្វើ ការមិនសូវ បានសម្រាកពេញ ដែលនាំឱ្យកើត មានករណី បែបនេះ ។
យ៉ាងណាក៏ដោយ ចំពោះគ្រោះថ្នាក់សង្គម មួយនេះ ក្រសួងការងាររបស់ រាជរដ្ឋាភិបាល ដែលមាន របបបេឡាជាតិសន្ដិសុខសង្គមជា អ្នកទទួលខុសត្រូវ និងចំណាយលើការព្យា បាលដល់ជនរងគ្រោះ ទាំងនោះ ។
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!