ដកបញ្ឈរជើងមន្ត្រីសណ្តាប់ធ្នាប់ ខណ្ឌសែនសុខម្នាក់ ដែលធ្វើឲ្យ ស្ដ្រីអ្នកលក់នំ គ្រក់ម្នាក់ ខឹងសម្បា
រឿងរ៉ាវស្ដ្រីរុញរទេះអ្នកលក់នំគ្រក់ចល័តតាមភូមិម្នាក់ បានខឹងសម្បា ជាមួយក្រុម សន្ដិសុខសណ្ដាប់ធ្នាប់ខណ្ឌសែនសុខ ដែលបានចាប់ រទេះរបស់គាត់ ដាក់លើរថយន្ត ទាំងកំរោល ដោយគ្មានក្តីមេត្តា គ្រាន់តែ គាត់ចតរទេះ ខ្ចប់នំគ្រក់ឲ្យអ្នក ទិញមួយភ្លែត នៅលើចិញ្ចើម ផ្លូវ២៧១ នៅចំណុចមុខ ហាងខារ៉ាអូខេញូស្តារ ក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីវេលា ម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥ ។ ជាមួយគ្នានោះបានធ្វើឲ្យស្ទះ ចរាចរណ៍ប្រមាណ ជិត២ម៉ោងផងដែរ ។
ក្រោយពេលហេតុការណ៍ដ៏កម្រនេះ ស្ត្រីអ្នកលក់នំគ្រក់ចល័ត ព្រមទៅកាន់ ប៉ុស្តិ៍ទឹកថ្លា ដើម្បីធ្វើការ ដោះស្រាយ ។ នៅប៉ុស្តិ៍រដ្ឋបាល ទឹកថ្លា ប៉ូលិសបាន ធ្វើកំណត់ហេតុ ជាមួយស្ត្រីអ្នកលក់ នំគ្រក់ និងជាមួយលោកធា សាវុធ ជាមន្ត្រីសាលាខណ្ឌ សែនសុខ តាមបញ្ជា របស់លោកលី សាវេត អភិបាលខណ្ឌ ។ ជាមួយគ្នានោះ ស្ត្រីអ្នកលក់ នំគ្រក់ បានសំណូមពរ ចំនួន៣ដល់អាជ្ញាធរ គឺសុំរទេះរុញ សម្ភារលើរទេះ និងសូមឲ្យអាជ្ញាធរ ជួយស ងសម្ភារដែលបានខូចខាត ។
ក្រោយពីធ្វើកំណត់ហេតុចប់ អាជ្ញាធរបានប្រគល់រទេះរុញឲ្យស្ត្រី ខាងលើវិញ ថែមទាំងជូន ប្រាក់ចំនួន១០ម៉ឺនរៀលបន្ថែមទៀត នៅល្ងាច ថ្ងៃដដែល។
ជុំវិញករណីកងសន្តិសុខសណ្តាប់ធ្នាប់ប្រព្រឹត្តអំពើមិនគម្បី មកលើស្ត្រី លក់នំគ្រក់ លោកលី សាវេត អភិបាលខណ្ឌសែនសុខ បានសំដែងការ សោកស្តាយ យ៉ាងខ្លាំង ចំពោះទង្វើ របស់ក្រុមសន្តិសុខ សណ្តាប់ធ្នាប់ ក្រោមឱវាទរបស់លោក ដែលមិនគួរធ្វើបែបនេះ ចំពោះ ប្រជាពលរដ្ឋនោះទេ ។
លោកអភិបាលខណ្ឌសែនសុខ បានបញ្ជាក់ថា ការចុះទៅរៀបចំ សណ្តាប់ធ្នាប់របស់ ក្រុមសន្តិសុខ គ្មានការបញ្ជាពីថ្នាក់ដឹកនាំរបស់ សាលាខណ្ឌនោះទេ ។ ដូចនេះលោក បានព្រមាន ចំពោះមន្ត្រីសណ្តាប់ ធ្នាប់ម្នាក់ ជាអ្នកដឹកនាំទៅធ្វើបែបនេះ ហើយក៏បានដក បញ្ឈរជើងផងដែរ ព្រោះកន្លងមក មន្ត្រីដឹកនាំសណ្តាប់ ធ្នាប់ម្នាក់នេះ បានបង្កបញ្ហា ធ្វើឲ្យថ្នាក់ដឹកនាំ ខណ្ឌសែនសុខ ឈឺក្បាល មិនតិចដែរ ។

ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!