ក្រុមការពារព្រៃឈើសង្ឃរុក្ខវ័ន ឃាត់ខ្លួនព្រាន ព្រៃបរបាញ់សត្វ ៣នាក់ បញ្ជូនទៅ សាលាដំបូងខេត្ត
ខេត្តឧត្តរមានជ័យ ៖ សមាជិកសហគមន៍ព្រៃឈើសង្ឃរុក្ខវ័ន បានឃាត់ខ្លួនព្រាន ព្រៃបរបាញ់សត្វ ៣នាក់ កាលពីរំលងអធ្រាត្រឈាន ចូលថ្ងៃទី២៣ កក្កដា ២៩១៥ ស្ថិតនៅក្នុងសហគមន៍ ព្រៃឈើសង្ឃរុក្ខវ័ន ភូមិឈូកមាស សង្កាត់កូន គ្រៀល ក្រុងសំរោង ។
ព្រះគ្រូឧត្តមណី ប៊ុន សាលួត ប្រធានព្រៃសហគមន៍សង្ឃរុក្ខវ័ន មានសង្ឃដីកា ថា នៅខេត្តឧត្តរមានជ័យនេះ សហគមន៍ព្រៃឈើ មានច្រើន កន្លែង ប៉ុន្តែសមាជិក ការពារព្រៃសហគមន៍ ការពារមិនឈ្នះ ដោយសារតែមនុស្សមានអំណាច លុយកាក់មួយ ចំនួន បានឱ្យពលរដ្ឋ ក្រីក្រចូលកាប់ឈើ ក្នុងដែនព្រៃសហគមន៍ នៅពេលយប់ ដើម្បីយកមកលក់ឲ្យ ពួកខ្លួនក្នុង តម្លៃថោក ម្យ៉ាងទៀត ដោយសារតែពួក អ្នកមានអំណាចលុយ កាត់ទាំងនោះ គិតប្រយោជន៍ផ្ទាល់ខ្លួន ធំជាងប្រយោជន៍ ជាតិ ។
ព្រះគ្រូឧត្តមណីមានសង្ឃដីកាបន្តថា បើតាមការសង្កេតនៅតំបន់ ព្រៃសហគមន៍ មានសហគមន៍ ខ្លះមានតែឈ្មោះ ចំណែកព្រៃឈើ សហគមន៍ខ្លះ គ្រាន់តែនៅសល់ ឈើបន្តិចបន្តួច រីឯព្រៃសហគមន៍ មួយចំនួនទៀត ត្រូវបានគេបំផ្លាញគ្មានសល់ ។ ចំណែកព្រៃសហគមន៍ សង្ឃរុក្ខវ័ននេះ ព្រះគ្រូឧត្តមណី ប៊ុន សាលួត ជាប្រធាន និងមានសមាជិកចូលរួមការពារព្រៃឈើ ដោយដើរល្បាត ក្នុងព្រៃទាំង យប់ថ្ងៃ ទើបព្រៃសហគមន៍ នេះនៅមាន សល់ឈើបាន៨០% ហើយមានសត្វ គ្រប់ប្រភេទបាន នាំគ្នារត់មក ជ្រកកោនជាច្រើន ត្រូវបានអភិរក្ស ។
ព្រះគ្រូឧត្តរមណី មានសង្ឃដីកាបញ្ជាក់ថា កាលពីវេលារំលង អធ្រាត្រឈាន ចូលថ្ងៃទី២៣ កក្កដា ក្រុមការពារព្រៃឈើ និងអភិរក្សសត្វ ព្រៃបានដើរ ល្បាតព្រៃក៏ជួបក្រុម ព្រានព្រៃដើរបរ បាញ់សត្វក៏ឃាត់ ខ្លួនបាន៣នាក់ និងដកហូតវត្ថុតាង មាន កាំភ្លើងកែច្នៃ ២ដើម ពូចៅ១ កាំបិទ១ និងសត្វឈ្លូស១ក្បាល ។
ជនសង្ស័យទាំង៣នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការពារព្រៃឈើ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាម ផ្លូវច្បាប់ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!