ទឹម រដ្ឋា ត្រូវគេសង្ស័យថា មានស្នេហាថ្មី ជាមួយថៅកែ ភោជនីយដ្ឋាន ខណៈ Zak Ky នៅស្កាត់ជួបម្ដងៗ
ភ្នំពេញ៖ មុននេះបន្តិច គេបានដឹងយ៉ាងច្បាស់ថា ទំនាក់ទំនងស្នេហា ដែលសាង ឡើងរួមគ្នា អស់រយៈពេលជាងមួយឆ្នាំ រវាងតារាសម្តែង និងជាតារាម៉ូដែល ទឹម រដ្ឋា ជាមួយនឹង អតីតគូស្នេហ៍ចាស់ បុរសជន ជាតិប៉ាគីស្ថាន គឺលោក Zak Ky បានប្រែរសជាតិ ទៅជាល្វីងជូរចត់ បែកបាក់គ្នាវិញ ខណៈថ្មីៗនេះ ធ្លាយដំណឹងថា មានអ្នកទីបីចូលខ្លួនជ្រែកស្នេហ៍ របស់ពួកគេ។ ប៉ុន្តែអ្វីដែលមហាជន នឹកស្មានមិនដល់នោះ គឺ Zak Ky នៅតែមិន ដាច់អាល័យ និងលួចស្កាត់ជួប ទឹម រដ្ឋា ម្ដងៗទៀតផង។
កាលនោះ តារាសម្តែង ទឹម រដ្ឋា បានចេញមុខទទួលស្គាល់ ពីរឿងបែក បាក់ស្នេហ៍ ជាមួយ លោក Zak Ky ហើយនាងបានអះអាងថា ការផ្តាច់ទំនាក់ ទំនងស្នេហារនេះ គឺដោយសារពួកគេ ទាំងពីរ មិនសូវមានពេលវេលា គ្រប់គ្រាន់សម្រាប់ឲ្យគ្នា ទៅវិញទៅមក និងផ្ដើមចេញពីការប្រចណ្ឌ ពីសំណាក់ ប្រុសស្នេហ៍របស់នាង។ ប៉ុន្តែផ្ទុយទៅវិញ ស្របពេលដែល ព័ត៌មាននេះ ដឹងឮជាសាធារណៈ មិនទាន់បាន ប៉ុន្មានផង ស្រាប់តែធ្លាយ ដំណឹងថ្មីមកថា ពេលនេះតួឯកស្រីក្នុងរឿង «អាកុក អាច្រវ៉ា» កញ្ញា ទឹម រដ្ឋា កំពុងលួចបង្កាត់ ភ្លើងស្នេហាថ្មី ជាមួយបុរស វ័យជាង៣០ឆ្នាំ ជាថៅកែ ភោជនីយដ្ឋានថ្មីមួយ យ៉ាងត្រជាក់ល្ហឹម។
បើតាមប្រភពពីមិត្តភក្តិ ជិតដិតជាមួយតារាសម្តែងស្រី និយមតែងខ្លួន បែបនារីអ៊ឺរ៉ុប កញ្ញា ទឹម រដ្ឋា បានទម្លាយឲ្យដឹងថា រាល់ថ្ងៃនេះនាងកំពុង តែមានទំនាក់ទំនង ស្នេហាថ្មីមួយទៀត ជាមួយបុរសម្នាក់ ដែលគេស្គាល់ ថាជាថៅកែភោជនីយដ្ឋាន មួយកន្លែងនៅ ម្តុំវិមានឯករាជ្យ។បុរសម្នាក់នេះបើ តាមគេដឹងគឺធ្លាប់ មានទំនាក់ទំនងមួយកញ្ញា ទឹម រដ្ឋា តាំងតែពីនាង ទើបស្គាល់អតីត គូស្នេហ៍ចាស់ បានប្រហែល ៣ឬ៤ខែមកម្លេះ។
ប្រភពខាងលើ បាននិយាយបន្ថែមថា កំដៅស្នេហ៍ថ្មីរវាង ទឹម រដ្ឋា និង បុរសសង្សាជា ថៅកែភោជនីយដ្ឋាន លក់អាហារបែបបរទេស ម្នាក់នោះ បច្ចុប្បន្នហាក់មាន ភាពផ្អែមល្ហែម និងគ្នាណាស់ ប្រៀបដូចជា មនុស្សដែលទើបរៀបការថ្មោងថ្មីអ៊ីចឹង គ្រាន់តែថា ឥឡូវនេះ កំពុងស្ថិតនៅ ក្នុងស្ថានភាព នៃការលាក់បាំង ពីក្រសែភ្នែក មហាជននៅឡើយ។
នៅរសៀល ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥នេះ គេហទំព័រ LookingTODAY បានព្យាយាម ទាក់ទង ដើម្បីសុំការបកស្រាយ ពីសំណាក់ សាម៉ីខ្លួន កញ្ញា ទឹម រដ្ឋា ដែរ ប៉ុន្តែលេខទូរស័ព្ទនាងត្រូវបានកាត់ផ្តាច់ការទាក់ទង។ យ៉ាងណាសង្ឃឹមថា ស្រីស្រស់ ទឹម រដ្ឋា និងចេញមុខ ស្រាយជុំវិញរឿងនេះ ដោយក្ដីរីករាយ នៅពេលក្រោយ។
គួររំឭកថា ពីចំណងស្នេហ៍ចាស់ រវាង ទឹម រដ្ឋា ជាមួយលោក ហ្សាក់គី ដែលតែង បណ្ដើរគ្នាយ៉ាង បើកចំហគ្រាស្នេហ៍នៅ ផ្អែមល្ហែម ដែលនាងធ្លាប់បានអះអាងថា តែងទទួលបានក្ដីស្រឡាញ់ ពីបុរសសាច់ដុំធំនោះខ្លាំងណាស់។ ប៉ុន្តែស្នេហា ខុសសញ្ជាតិ រវាងតារាម៉ូដែល និងសម្ដែង ទឹម រដ្ឋា ជាមួយបុរស អ្នកជំនួញទ្រព្យស្ដុកសម្បូររោមមុខឈ្មោះ ហ្សាក់គី នោះ ក៏បានប្រែអស់ និស្ស័យភ្លាមៗ ក្រោមហេតុផល គ្មានពេលវេលាគ្រប់គ្រាន់ សម្រាប់គ្នា។
យ៉ាងណាមិញថ្មីៗនេះ ត្រូវបានប្រភពព័ត៌មានបង្ហើបថា គេបានប្រទះឃើញ តារាម៉ូដែល កញ្ញា ទឹម រដ្ឋា និងលោក Zakky ស្កាត់ជួបគ្នាក្នុង ហាងខារ៉ាអូខេ មួយកន្លែង និងនាំគ្នាចេញទៅ បានដោយមិនដឹងថា ទៅណា ហើយត្រូវបានគេសន្និដ្ឋានថា ជាសញ្ញាវិលរក ម្ចាស់ស្នេហ៍ចាស់៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!