ពេជ្រ សោភា និង ងួន ចាន់ដេវីដ ចេញមុខព្រមគ្នា បំភ្លឺរឿងចង់ចាកចេញ
ភ្នំពេញ៖ ក្រោយពី LookingTODAY ចុះផ្សាយរឿង ងួន ចាន់ដេវីដ ប្រុងដោះដៃចេញពី ពេជ្រ សោភា រួចមកតារា ចម្រៀងស្រីដ៏ ល្បីល្បាញរូបនេះ មិនបាននៅ ស្ងៀមឲ្យ គេចោទបាននោះទេ នាងក៏ចេញ មុខបកស្រាយ មិនចាំស្អែក ឡើយ ព្រោះនាងមិន ដែលបណ្ដោយ ឲ្យព័ត៌មានណាមួយ មកវាយប្រហារ ដោយគ្មានហេតុផល ច្បាស់លាស់នោះទេ ។
ពេជ្រ សោភា បាននិយាយ ដោយសម្ដីម៉ឺងម៉ាត់ប្រាប់ LookingTODAY ថា «ឆ្ងល់ណាស់ អ្នកណាថា ដេវីដ អន់ចិត្តជាមួយខ្ញុំ ហើយម្តេចមិន សួរដេវីដទៅថា មានរឿងអ្វី កើតឡើង ព្រោះខ្ញុំមិន បានដឹងរឿងអ្វីសោះ ។ ម្នាក់ៗប្រឹងប្រែងធ្វើការ រៀងខ្លួន ហើយសូម្បីតែ រឿងអន់ចិត្តមួយ ក៏គ្មានដែរ តើឲ្យដេវីដ ចេញពីខ្ញុំយ៉ាងណា? » ។ ពេជ្រ សោភា បន្តថា អ្នកនិពន្ធដែល នាងនាំចូលហង្សមាស មិនមែន១ទេ គឺ ២នាក់តែពួកគេ បានចាកចេញ អស់ហើយ តែវាជារឿងរបស់គេ នាងសុំមិន និយាយដល់ទេ ។ ដេវីដ ជាមនុស្សដឹង ខុសត្រូវណាស់ ពិសេសប្រឹង ប្រែងធ្វើការបំផុត គេជាមនុស្ស ដែលគួរឲ្យទុកចិត្ត។
ដោយឡែក លោក ងួន ចាន់ដេវីដ ក៏បាននិយាយថា លោកគ្មាន បំណងចាក ចេញពី ស្រីស្អាត ពេជ្រ សោភា នោះទេ ព្រោះលោកគោរព ស្រឡាញ់ ពេជ្រ សោភា និងចាត់ទុក ដូចជាអ្នក មានគុណម្នាក់ ទៀតផង ព្រោះនាងជាអ្នកជប់ជីវិតសិល្បៈ លោកឲ្យល្បីល្បាញ។ បើកុំតែ ពេជ្រ សោភា ជាអ្នក ធានាអះអាង កុំអី លោក មិនបានចូលហង្សមាសទេ ។ ដាវីដបាន និយាយទៀតថា លោកសរសេរ ក្នុងហ្វេសប៊ុក គឺសំដៅលើ កាងារផ្សេង មួយទៀតដែរ ទាក់ទងនឹងកាងារ ធ្វើឌីជេ ហើយការងារនេះ ហាក់តានតឹង ផ្លូវអារម្មណ៍ពេក ក៏សរសេរបង្ហោះ ទៅហើយមិននឹកស្មានថា វាបែករឿងហូរហែ ដូចនេះសោះ ។
ថ្វីដ្បិតតែអ្នកទាំងពីរ បានបកស្រាយអស់ តែក៏មានសមាជិក នៃក្រុមចម្រៀង លេហ្គាស៊ី មួយចំនួនបានប្រតិកម្មថា ជាការវាយប្រហារ ទៅលើពួកគេ។ ពួកគេបាននិយាយថា បើមេល្អ គេមិនរត់ចោលទេ តែពេជ្រ សោភា នៅស្ងៀមមិនតបតអ្វីឡើយ ព្រោះនាង រវល់បំពេញ កាងារបន្តទៀត ។
គេសង្កេតឃើញថា ដេវីដ ពិតជាឌីជេវ័យក្មេង និងស្នាដៃល្អ ចេះគោរព កាងារណាស់ មិនបណ្ដោយពេលវេលា ចោល ឥតប្រយោជន៍ទេ ពិសេសលោកមានចរឹក គោរពរអ្នកសារព័ត៌មាន សមជាអ្នកសិល្បៈ ហើយចេះតបតយ៉ាងមានសីលធម៌ទៀតផង ៕







ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!