ងួន ចាន់ដេវីត ចង់ដោះដៃ ចោល ពេជ្រ សោភា
ភ្នំពេញ៖ តារារ៉េបវ័យក្មេង និងជាអ្នកនិពន្ធបទភ្លេង របស់ផលិតកម្ម ហង្សមាស លោក ងួន ចាន់ដេវីត ដែលជាមនុស្សស្និទ្ធនឹង តារាចម្រៀង ពេជ្រ សោភា រហូតបានសម្រេចសមិទ្ធផល នូវអាល់ប៊ុម បទចម្រៀងថ្មីៗជាច្រើន ជាមួយគ្នា ប៉ុន្តែពេលនេះ មានចំហាយក្លិន មិនស្រួលទម្លាយមកថា លោក ងួន ចាន់ដេវីត ប្រុងរត់ចោល ពេជ្រ សោភា ទៀតហើយព្រោះតែគំនាប និងសិទ្ធិសេរីភាពក្នុងការងារ។
ថ្មីៗនេះ លោក ងួន ចាន់ដេវីត និង នាង ពេជ្រ សោភា ដែលទស្សនិកជនអ្នកគាំទ្រ ប្រសិទ្ធនាមថា «ខ្លាញីហង្សមាស» បាននាំគ្នា ធ្វើអាល់ប៊ុមថ្មី និយាយពីការតស៊ូ របស់មនុស្ស ក្រីក្ររស់នៅតាមទី ជនបទ រហូតជោគជ័យ ដែលអាល់ប៊ុមនេះ នឹងចេញនៅពេលឆាប់ៗ ។ រួមទាំងអាល់ប៊ុម ជាមួយ ឈិត សុវណ្ណបញ្ញា និង យក់ឋិតរដ្ឋាផងដែរ ។ អាល់ប៊ុមខាងលើសុទ្ធសឹង ជាការនិពន្ធទំនុកថ្មីទាំងអស់ ខណៈភ្លេងប្រគល់ជូន លោក ងួន ចាន់ដេវិដ ។ ចំណែកទំនុកច្រៀង ទុកជូនអ្នកនាង ពេជ្រ សោភា ជាអ្នកសរសេរ ព្រោះកន្លងមកអ្នកទាំងពីរ ធ្វើការជាមួយគ្នា បានល្អខ្លាំងណាស់ ។
កាលពីថ្ងៃទី២២ខែកក្កដា ឆ្នាំ២០១៥នេះ អ្នកលេងបណ្ដាញសង្គម បានឃើញ លោក ងួន ចាន់ដេវីត បង្ហោះពាក្យពេចន៍មួយចំនួន នាំឲ្យមហាជន មានការសង្ស័យថា លោកហាក់ចង់ដោះដៃពី ពេជ្រ សោភា ។ លោកបាននិយាយថា« អាជីវិតក្រោមជើងគេ ធ្វើអ្វីក៏មិនស្រួលដែរ ផ្ដាច់ខ្លួនឥលូវហើយ ..!»។ ពាក្យសម្ដីនេះ ហាក់ឌឺដងឲ្យ ពេជ្រ សោភា ដែលគេស្គាល់ថា ជាមេកើយរបស់ខ្លួន ។ ជាស្ដែងសូម្បីតែការផ្ដល់ បទសំភាសន៍ ក៏ពេជ្រ សោភា ជួយនិយាយដែរ ព្រោះខ្លាចដេវិដ និយាយអ្វីឆ្គាំឆ្គង នាំមហាជនរិះគន់ ។ នេះជាចេតនាល្អ តែដេវីដនៅកេ្មង រូបគេស្រលាញ់សេរីភាព ដូចនេះគេមិនចូលចិត្ត ការត្រួតត្រាឡើយ ។
គេនៅចាំបានថា កន្លងមក ពេជ្រ សោភា ធ្លាប់ជួយយកអាសារ មនុស្សជាច្រើនមកហើយ ក្នុងនោះ រួមមានកវីនិពន្ធល្បីម្នាក់ ដែលបានចាកចេញពី ហង្សមាស ទៅ ថោន និងក្រុមចម្រៀង លេហ្គាស៊ី ។ តែចុងក្រោយសមាជិកម្នាក់ ក្នុងក្រុមបានវាយបកមកនាងពេញទំហឹង ហើយឈ្លោះគ្នា បែកផ្សែង នេះបង្ហាញថា មនុស្សនាងធ្វើគុណបានទោស ។ អ្វីដែលសំខាន់ គេកំពុងតែចាំមើលថា ដេវីដ និងនាង ពេជ្រ សោភា អាចនៅជាមួយគ្នា បានយូរប៉ុណ្ណា ព្រោះកន្លងមកគេឃើញថា ពេជ្រ សោភា មិនសូវរាប់អានអ្នកណា បានយូរឡើយ ព្រោះត្រូវគេខាំនាងជានិច្ច ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!