ពេលនេះស្ត្រីដែលកាន់ដែកកេះគំរាម ដុតម៉ូតូនៅកណ្តាល ថ្នល់បានយល់ព្រម ទៅដោះស្រាយ នៅប៉ុស្តិ៍
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា ឥឡូវនេះ ស្ត្រីដែលកាន់ ដែកកេះឈរ ជាន់លើម៉ូតូ ហើយគំរាមដុតនោះបានសុខ ចិត្តចុះពីលើម៉ូតូ វិញហើយ ដោយសារអាជ្ញាធរ ខណ្ឌជួយ ដោះស្រាយឱ្យ ។
ពេលនេះប៉ូលិសបានអញ្ជើញស្ត្រីរូបនោះទៅកាន់ប៉ុស្តិ៍ទឹកថ្លាដើម្បីធ្វើការ ដោះស្រាយហើយ។
គួរបញ្ជាក់ថា កាលពីមុននេះបន្តិចស្ត្រីម្នាក់បានកាន់ដែកកេះ គំរាមដុតម៉ូតូ របស់សន្តិសុខ សណ្តាប់ធ្នាប់ខណ្ឌសែនសុខ ដោយឡើងឈរជាន់ ពីលើម៉ូតូនៅ កណ្តាលផ្លូវធ្វើឱ្យ កកស្ទះចរាចរណ៍នៅ មុខខារ៉ាអូខេញូវស្តា ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
សកម្មភាពរបស់ស្ត្រីខាងលើនេះបានកើតឡើងដោយសារតែមន្ត្រី សណ្តាប់ធ្នាប់ ខណ្ឌសែនសុខ ចាប់យករទេះលក់នំគ្រក់របស់គាត់ ដែលលក់តាម ចិញ្ចើមផ្លូវ ដែលពេលនេះ ត្រូវបានសន្តិសុខលើក ដាក់រថយន្តយកទៅ កាន់សាលាខណ្ឌ បាត់ហើយ។
ពេលនេះស្ត្រីខាងលើបានចាប់ម៉ូតូរបស់សន្តិសុខរូបនោះទុក ហើយគំរាម ដុតចោល ដោយឱ្យ សន្តិសុខនោះយករទេះរបស់គាត់មកឱ្យ គាត់វិញជាថ្នូរនឹងម៉ូតូនេះ ទោះបីជា មានសមត្ថកិច្ចចុះមកសម្របសម្រួលក៏ដោយ ក៏គាត់អត់ព្រមដែរ ទាល់តែយករទេះមក ឱ្យគាត់វិញទើបគាត់ប្រគល់ម៉ូតូឱ្យ។ ស្ត្រីរូបនោះ ប្រាប់ឱ្យដឹងថា គាត់ ឈ្មោះថោង សុធារី អាយុ៣០ឆ្នាំ ស្នាក់នៅ សង្កាត់អូឡាំពិក៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!