រថយន្តដឹកផ្លែឈើបើកកិនស្ត្រីម្នាក់ បែកក្បាលស្លាប់
រាជធានីភ្នំពេញ ៖ រថយន្តដឹកផ្លែឈើ១គ្រឿង បានបើកបុកម៉ូតូគុប១ គ្រឿងជិះគ្នា ២នាក់ បណ្ដាលឱ្យ ដួលខ្ទាតស្ត្រីជាប្រពន្ធចូលក្រោម កង់រថយន្តកិន បណ្ដាលឱ្យស្លាប់ ភ្លាមៗនៅ នឹងកន្លែង កាលពីវេលា ម៉ោង០៨ និង១០នាទីព្រឹកថ្ងៃទី២៥ កក្កដា ២០១៥ ស្ថិតនៅលើកំណាត់ ផ្លូវជាតិលេខ៤ ក្នុងភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ។
ប្រភពបានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះយឹម អូន អាយុ៤៤ឆ្នាំ ជាអ្នកលក់ដូរ នៅមុខ រោងចក្រម្ដុំភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តលណ្ដាល មានស្រុកកំណើតនៅ ក្នុងភូមិតាអូរ យំតាអូរ ស្រុកគិរីវង្ស ខេត្តតាកែវ មានប្ដីឈ្មោះយឹម អឿន អាយុ៤៤ ឆ្នាំ ជិះម៉ូតូ១គ្រឿង ម៉ាកគុបមូល ពណ៌ស្លែរ អត់ស្លាកលេខ ។ ចំណែករថយន្ត បង្កម៉ាកគា ពណ៌ខៀវលាយ បៃតង អត់ស្លាកលេខ បើកបរដោយយុវជន ម្នាក់ឈ្មោះពៅ ថាវី អាយុ២៣ឆ្នាំ ស្នាក់ភូមិផ្សារចាស់ សង្កាត់ស្វាយ ក្រវ៉ាន់ ក្រុងច្បារមន ខេត្តលំពង់ស្ពឺ ។
នៅមុនពេលកើតហេតុ ប្ដី-ប្រពន្ធជនរងគ្រោះបានជិះម៉ូតូឌុបគ្នាចេញពី កន្លែងលក់ដូរ ឆ្ពោះទៅផ្សារ អូរឡាំពិក ដើម្បីរកទិញខោអាវ យកទៅលក់ ដោយបានធ្វើដំណើរ ក្នុងទិសដៅពី លិចទៅកើត លុះពេលទៅ ដល់ត្រង់ចំណុច កើតហេតុខាងលើ ស្រាប់តែ រថយន្តបង្ក ដែលបើកបរក្នុង ទិសដៅស្របគ្នា បានទៅបុកពី ក្រោយទាំងកំរោល បណ្ដាលឱ្យដួលម៉ូតូខ្ទាតស្ត្រីជាប្រពន្ធ ចូលក្រោមកង់ រថយន្ត កិនបែកក្បាលស្លាប់ ភ្លាមៗនៅនឹង កន្លែងតែម្ដង ។
ក្រោយពេលកើតហេតុ រថយន្តបង្ករួមជាមួយអ្នកបើកបរត្រូវបាន សមត្ថកិច្ចប៉ូលិស ខណ្ឌពោធិ៍សែនជ័យឃាត់បាន និងនាំយក រក្សាទុករង់ចាំការ ដោះស្រាយ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!