ពិតជាព្រៃផ្សៃ កូនស្រី វាយម្តាយ ជាំមុខរាល់ថ្ងៃ ត្រូវអ្នកជិតខាង លួចថតវីដេអូបាន
សឹង្ហបុរី៖ ជាទូទៅ ក្នុងនាម ជាកូន គឺតែងតែ បម្រើម្ដាយឪពុក ដើម្បីបង្ហាញពី សេចក្ដីដឹងគុណ និងកត្តញូ ដែលគាត់ខិតខំ ចិញ្ចឹមបីបាច់ តាំងពី តូចមក។ តែអ្វីដែល ហួសចិត្ដនោះ គឺ កាលពីថ្ងៃច័ន្ទមុននេះ មានអ្នកប្រើប្រាស់ ហ្វេសប៊ុកម្នាក់ ឈ្មោះ ApohTecky Numero បានបង្ហោះ វីដេអូនៅក្នុង ទំព័រហ្វេសប៊ុក របស់ខ្លួន ដែលបង្ហាញ ពីស្រ្តីវ័យចំណាស់ ម្នាក់ត្រូវ បានកូនស្រីវាយដំ។
នៅខាងលើវីដេអូ ដែលលោក ApohTecky Numero បានបង្ហោះ ជាលើកទីមួយ នោះ ក៏មានសារ មួយបង្ហាញថា ៖ គាត់បានឃើញ រឿងនេះ ជាច្រើនដងមកហើយ និងមុខរបស់ស្រ្តី ចំណាស់នេះ មានស្នាមជាំ គ្រប់ពេលដែល បានជួប។ សម្រាប់ហេតុការណ៍ កូនវាយម្ដាយនេះ ក៏មាន សាក្សីម្នាក់ទៀត ឈ្មោះលោក Sinh ក៏ធ្លាប់ឃើញផងដែរ ដែលលោកបាន និយាយ ថា គាត់បានឃើញ ហេតុការណ៍បែបនេះ ៥ខែ មកហើយ ដោយស្រ្តីរងគ្រោះ តែងត្រូវ បានកូនស្រី និង កូនប្រសារវាយ ហើយមានពេល ខ្លះគាត់ក៏បាន លឺសម្លេងស្រ្តីរង គ្រោះចេញពី ក្នុងផ្ទះស្រែក ឲ្យជួយទាំងកណ្តាល យប់ផងដែរ។
យ៉ាងណាមិញ តាមរយៈការ ស៊ើបអង្កេត ជាបឋម បានបង្ហាញឲ្យឃើញថា នារីវ័យក្មេងអាយុ ២៥ ឆ្នាំ ជាជនជាតិសឹង្ហបុរី រូបនេះត្រូវ បានជាប់ចោទថា វាយម្តាយរបស់ខ្លួន ដែលមានអាយុ ៥៨ឆ្នាំ កាលពីថ្ងៃទី ២០ កក្កដា ដោយករណីនេះត្រូវបាន គេចាត់ទុកជា ការបង្កររបួសស្នាម ដោយស្ម័គ្រចិត្ត ដែលមិនមែនជាបទ ល្មើសដែលតម្រូវ ឲ្យឃាត់ខ្លួននោះទេ ដូច្នេះហើយជន ល្មើសមិនត្រូវ បានឃុំឃាំងឡើយ និងការសើុបអង្កេត នឹងធ្វើឡើងជា បន្ដបន្ទាប់ទៀត៕
ប្រភព៖ Channel New Asia, Singapore Seen
ដោយៈ អេរិច
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!