គួរឲ្យភ្ញាក់ផ្អើល! ថៃចេញ ជាធរមាន នូវច្បាប់ថ្មី ស្តីពីការហាមឃាត់ ការជួញដូរ គ្រឿងស្រវឹង នៅក្បែរសាលារៀន

 
 

ថៃ៖ ការលក់សុរាគ្រប់ប្រភេទ ដែលមានទីតាំងនៅក្បែរ សាលារៀនទូទាំងប្រទេសថៃ ត្រូវបានហាមឃាត់ កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៥នេះ ក្រោមការប្រកាស បញ្ជាជាលាយលក្ខ័អក្សរ ពីដ្ឋាភិបាល យោធាថៃ ដែលបានឡើងកាន់អំនាចកាល ពីឆ្នាំ២០១៤ ។

លោកនាយករដ្ឋមន្ត្រី ប្រាយុធ ចាន់អូចា បានចុះហត្ថលេខាលើច្បាប់ស្តីពី ការហាមឃាត់ មិនឲ្យមានការជួញដូរស្រានៅចំងាយ ប្រវែងប្រហែល៣០០ម៉ែត្រ ពី មណ្ឌលអប់រំ ដែលច្បាប់ថ្មីនោះ ត្រូវបានផ្សព្វផ្សាយ ភ្លាមៗ ដែលបានចែងថា “គ្មាន នរណាម្នាក់ ត្រូវលក់ និងជួញដូរជាតិអាកុល នៅក្បែរ គ្រឹះស្ថានសិក្សា ឬនៅ កន្លែងស្នាក់នៅណាដែលនៅ ជិតមណ្ឌលសិក្សា ឡើយ” ។ 

យ៉ាងណាមិញ ច្បាប់ថ្មីនោះ រាប់បញ្ចូលសាលាទាំងអស់ ទាំងវិទ្យាល័យ សាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សាផ្សេងៗទៀត ដោយពុំមានការ លើកលែង ឬការសូកប៉ាន់ នោះឡើយ ហើយច្បាប់នេះ ក៏បានចេញ ជាធរមាននិង អនុវត្ដន៍ ភ្លាមៗផងដែរ ។ 

ទោះបីយ៉ាងណាក៏ដោយ បើផ្អែកតាមលោក ថាណាកន គុបថាជីត ដែលជាប្រធាន នៃសមាគមន៍ ភេសជ្ជៈអាកុលថៃ បានមាន ប្រសាសន៍ទាក់ទង នឹងច្បាប់ថ្មីនេះថា លោកមានការ ភ្ញាក់ផ្អើលជាខ្លាំង នៅពេល បានលឺដំណឹងស្តី ពីការបង្កើតច្បាប់នេះ ។ លោកបាន បន្តទៀតថា ច្បាប់នេះមិនមាន លក្ខណៈច្បាស់លាស់នោះទេ ឧទាហរណ៍ដូចជា តើចំងាយប៉ុណ្ណា ដែលចាត់ទុកថា ជាចំងាយជិតនោះ? ។ ប៉ុន្តែលោកបាន បញ្ជាក់ថា មានអាជីវករមួយ ចំនួនហើយ ដែលរងការ ព្រមានពីអាជ្ញាធរ ។ 

ប៉ុន្តែ ចំពោះអាជីវកម្មនាពេល រាត្រីនៅក្នុងទីក្រុងបាងកក ហាក់ដូចជាមាន ដំណើរការ ដូចធម្មតា ដូចជា Siam Paragon, CentralWorld, EmQuartier, Soi Cowboy និងទីតាំងផ្សេងៗទៀត នៅត្រង់តំប ន់អាជីវកម្ម ដោយមិនរាប់ទូទាំង ប្រទេសផងនោះ ។

តែបើតាមការចែងច្បាប់នោះ បានឲ្យដឹងបន្ថែមថា ទីតាំងហាមឃាត់ ទាំងនោះធ្វើ ឡើងជាពិសេសនៅ ក្នុងទីក្រុងបាងកក ដោយមិនឲ្យ មានការជួញដូរជា ដាច់ខាត លើកលែងតែសណ្ឋាគារ ដែលបានចុះឈ្មោះ និងតំបន់កំសាន្តដែលអនុញ្ញាតដោយ រដ្ឋាភិបាលមួយចំនួនខ្លះដូចជា Patpong, Royal City Avenue-upper Thonglor...។


នេះជាសេចក្តីប្រកាសស្តីពីការហាមឃាត់ការជូញដូរគ្រឿងស្រវឹង ដែលសរសេរជាភាសាអង់គ្លេស

ជាក់ស្តែង ហេតុផលសម្រាប់ការហាមឃាត់នេះ គឺដើម្បីកាត់បន្ថយការ សេពគ្រឿងស្រវឹង ក្រោមអាយុ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់សុខភាព របស់ពួកគេ និងបញ្ហាអំពើ ហឹង្សារបស់ សិស្សានុសិស្ស ដែលបណ្តាលមកពីការទទួល ទាននូវគ្រឿងស្រវឹង ។ យោងទៅតាមលោក​ ប៉ៃប៊ូន ខុមឆាយ៉ា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌  បានមានប្រសាសន៍ថា គាត់ចង់ឃើញ ចំងាយហាមឃាត់ពី ទីតាំងគ្រឹះស្ថានសិក្សានោះ​ កើនដល់ ៥០០ម៉ែត្រ ទើបធ្វើឲ្យច្បាប់កាន់តែមាន ប្រសិទ្ធភាព ។

គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ អាជ្ញាធររាជធានី​ភ្នំពេញ កំពុង​ពិចារណា​ បិទ​អាជីវកម្មក្លឹប​ កម្សាន្តដោយ​ តម្រូវឲ្យបើកត្រឹម តែ​ម៉ោង ១២យប់ប៉ុណ្ណោះ ។ នេះបើតាមលោក អភិបាលរាជធានី ភ្នំពេញ​លោក ប៉ា សុជាតិវង្ស ការពិចារណាទៅ​ លើវិធានការ បិទអាជីវកម្មក្លឹប​ កម្សាន្តត្រឹមម៉ោង១២យប់នេះ​ គឺដើម្បីចូល រួមកាត់​បន្ថយ​ អត្រា​គ្រោះ​ថ្នាក់​​ចរាចរណ៍​ ជារៀងរាល់ថ្ងៃ​ ​ដែលតែងតែកើត មាន​ឡើង នៅពេល​យប់ រំលងអធ្រាត្រ៕

ប្រភព៖ បាងកក

ដោយ៖ កុសល

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម