អាងខ្លួនជាមន្រ្តីប៉េអឹម គ្រាន់តែគ្រោះ ថ្នាក់ចរាចរតិចតួច មិនសម្រុះសម្រួស បែរជាបង្កហិង្សា
ភ្នំពេញ៖ មានករណីគ្រោះ ថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងម៉ូតូ និងម៉ូតូក្នុងទិស ដៅស្របទិសគ្នា នៅ ម៉ោង២និង២៥នាទី យប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៥នេះ ត្រុង់ចំណុចមុខភោជនីយដ្ឋាន ស្ប៉ាកស្ថិតក្នុង សង្កាត់ ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ។
បើតាមសាក្សី ដែលបានឃើញហេតុការណ៍ បានប្រាប់ថា នៅម៉ោងកើតហេតុខាងលើ គេបានឃើញយុវជនម្នាក់ ជិះម៉ូតូ Scoppi ពណ៌ស ស្លាកលេខភ្នំពេញ 1AZ-3792 លើផ្លូវម៉ៅសេទុង លុះជិះដល់មុខស្ប៉ាក បានមុកជាមួយ ម៉ូតូរបស់មន្រ្តីប៉េអឹម ជិះល្បាតពីក្រោយ រងការខូចខាតទាំងពីរ។
ភ្លាមៗនោះ ប៉េអឹម មិនបានសួរនាំអ្វីទេ បានស្ទុះទៅវាយយុវជននោះ មួយដៃចំផ្ទៃមុខ ធ្វើឲ្យអ្នកឈរមើលហេតុការណ៍ នៅទីនោះ បានរិះគន់ ទៅលើមន្រ្តីប៉េអឹមរូបនោះ យ៉ាងខ្លាំងថា អាងខ្លួនពាក់ស្បែកជាប៉េអឹម ពេលគ្រោះថ្នាក់ចរាចរសោះបែរ ជាមកវាយគ្នា ដូចគ្នាជាចោរអ៊ីចឹង។
មិនត្រឹមតែវាយទេ ថែមទាំងទាមទារឲ្យគ្នាសងថ្លៃខូចខាតម៉ូតូទៀត តែដោយសារ អ្នកឈរមើល ហេតុការណ៍ បាននិយាយម្នាក់មួយម៉ាត់ៗថា វាយគេហើយ ឲ្យគេសងលុយទៀត អាងខ្លួនជាប៉េអឹម ។ បន្ទាប់ពីឮគេនិយាយដូចនេះ ទើបប៉េអឹមរូបនោះ ព្រមឲ្យយុវជននោះទៅ ដោយចាត់ទុកថា ស្មើគ្នាទៅវិញ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!