លោក ទេព សារ៉ាត់ នាយការិយាល័យ ព្រហ្មទណ្ឌ កម្រិតស្រាល ខេត្តកំពង់ឆ្នាំង បាញ់សម្លាប់ខ្លួនឯង នៅក្នុងស្នងការដ្ឋាន

 
 

កំពង់ឆ្នាំង៖ សេចក្តីរាយការណ៍ពីខេត្តកំពង់ឆ្នាំង បានឲ្យដឹងនៅ​ល្ងាច ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០១៥នេះថា មានហេតុការណ៍​ ភ្ញាក់ផ្អើលមួយ បានកើតឡើង ក្នុងស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង ដោយ លោក ទេព សារ៉ាត់ នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង បានដកកាំ ភ្លើងបាញ់សម្លាប់ខ្លួន ស្លាប់ភ្លាមៗនៅ កន្លែកកើតហេតុ ក្នុងស្នងការដ្ឋាន ខណៈមូលហេតុនៃការ ធ្វើអត្តឃាតខ្លួនឯងនេះ នៅមិនទាន់បញ្ជាក់ច្បាស់ នៅឡើយនោះទេ។

ប៉ុន្តែប្រភពព័ត៌មានពីមន្ត្រីនគរបាល ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ការធ្វើ អត្តឃាតនេះ ទំនងមកពីមានរឿងរ៉ាវនៅក្នុងគ្រួសារ ដោយសារតែ ម្សិលមិញ លោក ទេព សារ៉ាត់ បានមានទំនាស់ ជាមួយស្រីស្នេហ៍ របស់ខ្លួនម្នាក់ ដោយស្នេហ៍នោះលួចទៅ មានប្រុសថ្មី នាំឲ្យជនរងគ្រោះ លោក ទេព សារ៉ាត់ ខឹងនៅ បានប្រើអំពើ ហិង្សាទះស្រីស្នេហ៍ ២-៣កំផ្លៀង នាំឲ្រនារី ម្នាក់នោះ ខឹងនឹងបានដាក់ ពាក្យបណ្តឹង ប្តឹងប្រើអំពើហិង្សា ដោយទាមទារជំងឺចិត្ត២០លានរៀល ទើបឈានដល់ ការសម្រេច ចិត្តបាញ់សម្លាប់ ខ្លួនឯងតែម្តងទៅ៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម