កម្លាំងនគរបាល ខណ្ឌមានជ័យ ឃាត់ខ្លួន ជនជាប់ចោទ ពីបទប្លន់ កាល៨ឆ្នាំមុន

 
 

ភ្នំពេញ ៖ ជនជាប់ចោទម្នាក់ ត្រូវកម្លាំងនគរបាល ប៉ុស្តិ៍ស្ទឹងមានជ័យ ធ្វើការឃាត់ខ្លួន ពីបទចោទប្លន់ (ឆក់ខ្សែក) កាល៨ឆ្នាំកន្លងទៅ ប្រព្រឹត្តនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០០៧ ភូមិ ដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

លោក ម៉ៅ សាវឿន នាយប៉ុស្តិ៍ស្ទឹងមានជ័យ បានឲ្យដឹងថា នៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥ កម្លាំង នគរបាល ប៉ុស្តិ៍ស្ទឹងមានជ័យ បានចាប់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ ម៉ៅ លី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ។

ការឃាត់ខ្លួននេះ នៅចំណុចផ្លូវបេតុង ក្រុមទី២ ភូមិដំណាក់ធំ២ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌ មានជ័យ ។ លោក តេង ស៊ីណូ អធិការនគរបាលខណ្ឌមានជ័យ បានបញ្ជាក់ថា ការឃាត់ខ្លួន គឺយោងតាម ដីកាចាប់ខ្លួនលេខ 1059 តព្រ ចុះថ្ងៃទី05.08 .2008 ចេញដោយលោក កែ សាខន ចៅក្រមស៊ើបសួរ សាលាដំបូងសាលាដំបូង រាជធានី ភ្នំពេញ ពីបទប្លន់(ឆក់ខ្សែក) ប្រព្រឹត្តនៅផ្លូវលំ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០០៨៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម