ក្មេងស្រី អាយុ២ឆ្នាំ ត្រូវកង្ហារកែច្នៃ បក់កំទេចពោតពុះ ចំក្បាលស្លាប់បាត់បង់ ជីវតយ៉ាង អាណោចអាធ័ម
កំពង់ឆ្នាំង៖ ក្មេងស្រីអាយុ២ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅហ្នឹង កន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម ខណៈ ក្មេងស្រីរូបនេះ បានដើរជិត កង្ហារកែច្នៃ បក់កំទេចពោត ហើយត្រូវស្លាប កង្ហារពុះចំ កណ្តាលថ្ងាស់ បែកលលាដ៍ ស្លាប់តែម្តង។ ហេតុការណ៍នេះបាន កើតឡើង វេលាម៉ោង ៩ព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥ នៅភូមិកោះឬស្សី ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
លោកនាយប៉ុស្តិ៍រដ្ឋបាល ឃុំប្រឡាយមាស បានអោយដឹងថា ក្មេងស្រីដែល ស្លាប់បាត់បង់ជីវិត ខាងលើនេះ ឈ្មោះ ស៊ីវ ថាវ អាយុ២ឆ្នាំ គ្រោះថ្នាក់ដោយ ត្រូវស្លាប់កង្ហារ កែច្នៃសម្រាប់ បក់កំទេច ពោតពុះចំ កណ្តាលថ្ងាស់ បណ្តាល អោយស្លាប់ បាត់ប់ជីវិតភ្លាមៗ នៅហ្នឹង កន្លែងកើតហេតុ ។ លោកនាយប៉ុស្តិ៍រដ្ឋបាល បានបន្តអោយដឹងថា ឪពុកម្តាយ ក្មេងស្រីរងគ្រោះ នឹងត្រូវអប់រំ ឬយ៉ាងណានៅមិន ទាន់ដឹងនៅឡើយទេ ដោយរង់ចាំ អោយរៀបចំធ្វើ បុណ្យសពរួចរាល់សិន ព្រោះនេះជាការ ធ្វេសប្រហែស ក្នុងនាមជា អាណាព្យាបាល ។
ប្រជាពលរដ្ឋក្នុងភូមិ បានបង្ហូរទឹកភ្នែកអាណិតដល់ក្មេងស្រី ដែលពុំដឹង ទាន់ក្តីខាងលើនេះ ហើយរិះគន់យ៉ាងខ្លាំង ទៅលើ អាណាព្យាបាល ដែលធ្វេសប្រហែស ធ្វើអោយកូនមិនទាន់ ដឹងអីបានស្លាប់ យ៉ាងអាណោចអាធ័ម បំផុត៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!