ឆ្នេរសមុទ្របៃតង ដ៏ចម្លែក នៅចិន ទាក់ទាញ ភ្ញៀវទេសចរ មកកំសាន្ត ជាហូរហែ ដោយសារ មូលហេតុ តែមួយគត់
ចិន៖ ឆ្នេរសមុទ្រពណ៌បៃតង ដ៏ចម្លែកមួយ បានទាក់ទាញភ្ញៀវទេសចរ ឲ្យមកកំសាន្តលេង នៅទីនោះ ជាហូរហែ ហើយវាក៏បាន ក្លាយទៅជា ឆ្នេរសមុទ្រដ៏មាន ប្រជាប្រិយភាព ខ្លាំងបំផុត នៅក្នុងប្រទេសចិន។
ឆ្នេរសមុទ្រពណ៌បៃតង ដ៏ចម្លែកនេះ មានទីតាំង នៅក្នុងខេត្ត Qingdao ស្ថិតនៅភាគខាងកើត ខេត្ត Shandong នៃប្រទេសចិន ដែលវាគ្រប់ដណ្តប់ទៅដោយ សារ៉ាយសមុទ្រ ពាសពេញឆ្នេរសមុទ្រ បង្កើតបានជាពណ៌បៃតងខ្ចី ដែលមើលទៅ ពិតជាគួរឲ្យទាក់ទាញ និងចង់ទៅកំសាន្ត មែនទែន។
យ៉ាងណាក៏ដោយ ការកើនឡើង នៃសារ៉ាយសមុទ្រ នៅលើឆ្នេរសមុទ្រនោះ នៅតែជាអាថ៌កំបាំង នៅឡើយ សម្រាប់អ្នក វិទ្យាសាស្រ្ត។ ប៉ុន្តែទ្រឹស្តីជាច្រើន បានស្តីបន្ទោស ទៅលើការប្រែប្រួស អាកាសធាតុ និងការបំពុលបរិស្ថាន ដោយរោងចក្រ ឧស្សាហកម្ម ជាមួយនឹង សីតុណ្ហភាពសមុទ្រ នារដូវក្តៅ បានធ្វើឲ្យ សារ៉ាយសមុទ្រ ទាំងនោះ រីកដុះដាល យ៉ាងឆាប់រហ័ស។
ជាមួយគ្នានេះដែរ ការបំពុលឆ្នេរសមុទ្រ ពីទឹកសំអុយផ្សេងៗ បានផ្តល់ឲ្យ សារ៉ាយទាំងនោះ នូវសារធាតុចិញ្ចឹម ជាច្រើន រួមទាំង ហ្វូសហ្វាត និងនីត្រាត ផងដែរ។
ទោះបីជា សារ៉ាយទាំងនោះ បានបង្កើតជាក្លិយស្អុយ បន្តិចក៏ពិតមែន ប៉ុន្តែពណ៌បៃតងខ្ចី ដ៏ស្រស់ស្អាត របស់វា បានធ្វើឲ្យ ឆ្នេរសមុទ្រមួយនេះ អាចទាក់ទាញ ភ្ញៀវទេសចរ មកកំសាន្តជាច្រើន ខណៈវាត្រូវបាន គេដាក់ឈ្មោះ ឲ្យថា “កោះបៃតង”៕
ប្រភព ៖ បរទេស
ដោយ ៖ ប៊ី
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!