ក្មេង​ស្រី​ អាយុ​២​ឆ្នាំ​ លង់ទឹក​ទន្លេ ​ស្លាប់​យ៉ាង​ អាណោចអាធ័ម

 
 

ខេត្តកណ្តាល ៖ ក្មេង​ស្រី​អាយុ​២​ឆ្នាំ​ម្នាក់​ បាន​លង់ទឹក​ទន្លេ​ស្លាប់ ​យ៉ាង​អាណោចអាធ័ម បង្ក​ឱ្យ​មានការ​ ភ្ញាក់ផ្អើល​កាល ពី​វេលា​ម៉ោង​៣ និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២៦ កក្កដា ២០១៥ នៅ​ចំណុច​ទន្លេមេគង្គ ស្ថិត​ក្នុងភូមិ​រាំង​ដេក ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

ប្រភព​បានឱ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ សៅ ស្រី​និ​ត អាយុ​២​ឆ្នាំ ជា​កូនស្រី​ទី​១ ដែល​មាន​ម្តាយ​ឈ្មោះ ទុំ ហៀ​ប អាយុ​២៧​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ ស្ត្រី​ជា​ម្តាយ​បាន​ជិះ​កង់ ​ចេញ​ទៅ​ក្រៅ ដោយ​ទុក​កូនស្រី​ ឱ្យ​ជីដូន​ជួយ​មើល​ឱ្យ ខណៈ​ពេល​នេះ​ជីដូន ​ជាប់រវល់​ការងារ​ផ្ទះ​មួយ​ភ្លែត ​ស្រាប់តែ​បាត់​ចៅ ក៏​ផ្អើល​ឆោ​រ​ឡោ​ដើរ​ សួរ​គេ​សួរ​ឯង​ជិតខាង​ក៏​មិនឃើញ ។ ពេល​ម្តា​យមក​ដល់​ ផ្ទះ​វិញ​ក៏​នាំ​គ្នា​ដើរ​រក ក៏​ចុះ​មើល​មាត់​ទឹកទន្លេ​ ឃើញ​ខោអាវ​កូន​នៅ​មាត់ច្រាំង ក៏​មានការ​សង្ស័យ​នាំ​គ្នា​ចុះ​រាវ​ ក្នុង​ទឹក​ប្រទះ​ឃើញ​កូន​លង់ទឹក​ទន្លេ​ដែល ​មាន​ជម្រៅ​ប្រហែល​១​ម៉ែត្រ​ ស្លាប់​បាត់​ទៅ​ហើយ ។

ភ្លាម​ៗ​នោះ​សមត្ថកិច្ច​ជំនាញ ​បច្ចេកទេស​បាន​ចុះ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ ពិនិត្យ​សព​ក្មេង​ស្រី​រង​គ្រោះ ហើយ​បញ្ជាក់​ថា ក្មេង​ស្រី​រង​គ្រោះ​ពិតជា​ស្លាប់​ ដោយសារ​លង់ទឹក​ខ្លួនឯង​ ប្រាកដ​មែន។ សព​ក្មេង​ស្រី ​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម