រថយន្តធំៗរបស់​ក្រុមហ៊ុន​យកផ្លូវ ធ្វើ​ជា​ចំណត​បង្ក​ការ​កក​ស្ទះ និង​បង្ក​ការ​ក្តៅ​ក្រហាយ​ដល់​ប្រជា​ពលរដ្ឋ

 
 

បន្ទាយមានជ័យ៖ មានរថយន្តតូចធំប្រមាណជិត100គ្រឿង បានកកស្ទះជាងពីរម៉ោងនៅលើកំណាត់ ផ្លូវជាតិលេខ៥ស្ថិតក្នុងគីឡូម៉ែត្រលេខ4 សង្កាត់ផ្សារ កណ្តាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ការកកស្ទះនេះ កើតឡើងកាលពីវេលា ម៉ោងប្រមាណជា 4និង35នាទីល្ងាចថ្ងៃទី 25ខែកក្កដាឆ្នាំ2015។

ប្រជាពលរដ្ឋដែលរស់នៅចំណុចកកស្ទះបានលើក ឡើងថាវាមិនមែន ជាលើកទីមួយទេសំរាប់កកស្ទះ បែបនេះគឺវា តែងកើតមានស្ទើរតែរាល់ថ្ងៃទៅហើយ។ ករណីនេះប្រជាពលរដ្ឋបានបញ្ជាក់ ថាមក ពីក្រុមរថយន្តធំៗរបស់ដែល ដឹកទំនិញ អោយក្រុមហ៊ុនមកឈប់លើផ្លូវទាំងសងខាង បិតមុខផ្ទះរបស់ ពួកគាត់ ដោយក្រែងរអា ធ្វើអោយពិបាក ក្នុងការ ចេញចូលផ្ទះ ហើយមិនតែប៉ុណ្ណោះ ទៀតសោតនោះ ធ្វើអោយផ្លូវចេញចូលក្នុងក្រុងប៉ោយប៉ែត ដែលតូច ស្រាប់ ផងនោះកាន់តែតូចចង្អៀតថែមទៀត ពេលដែលមាន រថយន្តត្រូវជែងឬវ៉ាគ្នា គឺប្រាកដជាស្ទះដូច ថ្ងៃនេះ អីចឹង។ មិនអោយស្ទះម៉េច បានបើលើផ្លូវដ៏តូចមួយនេះ មានរថយន្តតម្រៀបគ្នាជាជួររហូត ដល់ទៅ4ជួរទៅ ហើយ។ 

កន្លងមកអាជ្ញាធរក្រុងបានចេញ លិខិតជូនដំណឹងជាច្រើនដងដែរ ដែលហាមមិនអោយ រថយន្តធុន ធំដឹកទំនិញ មកឈប់ ចតលើផ្លូវជាតិដែលជាប្រការនាំអោយមានការកកស្ទះ ដល់អ្នកធ្វើដំណើរ ផ្សេងទៀត តែលិខិតជូន ដំណឹងនោះ ហាក់គ្មានប្រសិទ្ធិភាពទាល់តែសោះ ព្រោះចេញហើយ សមត្ថកិច្ចគ្មានអនុវត្ត។

ដោយឡែកលោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត យើងមិនអាចសុំការបំភ្លឺបានទេនៅព្រឹកនេះ ព្រោះ លោកមិនទទួលទូរសព្ទ័៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម