ព័ត៌មាន​បន្ថែម ៖ ចោរ​៣​នាក់​ភ្ជង់ ​ប្លន់​យក​ម៉ូតូ​ស្កុប​ពី​ ១​គ្រឿង​ពី​ ស្ត្រី​ម្នាក់​នៅ​ សង្កាត់​ចោម​ចៅ

 
 

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ ម៉ោង​ប្រហែល​៧​យប់ ថ្ងៃ​ទី​២៦ កក្កដា ២០១៥ ជនសង្ស័យ​៣​នាក់​បាន​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ​ម៉ាក​ស្កុប​ពី ​១​គ្រឿង​ពី​ស្ត្រី​ម្នាក់​នៅ​ ចំណុច​ព្រៃ​កំបុត តាម​ផ្លូវ​៣០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ព្រៃ​កំបុត សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ ឡា​ង ដា​នី អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កើតហេតុ រីឯ​ម៉ូតូ​ដែល​ក្រុម​ចោរ​ភ្ជង់​ប្លន់​យក​ទៅ ​នោះ​ម៉ាក​ស្កុប​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CA-7316 ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​បាន​ជិះ​ ម៉ូតូ​ម៉ាក​ស្កុប​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CA-7316 តែ​ម្នាក់ឯង​ចេញពី​ ផ្សារ​បូ​រី​សន្តិភាព​ដើម្បី​ ត្រឡប់​មក​ផ្ទះ​វិញ ស្រាប់តែ​មក​ដល់​ ចំណុច​កើតហេតុ​ខាងលើ​ដែល​ជា ​កន្លែង​​ផ្លូវ​បត់​ចូល​ភូមិ ក៏​ត្រូវ​ក្រុម​ជនសង្ស័យ ​មាន​គ្នា​៣​នាក់​ជិះ​ម៉ូតូ​១​គ្រឿង ​កៀរ​ឱ្យ​ឈប់ រួច​ដក​កាំភ្លើង​ភ្ជង់​ប្លន់​យក​ម៉ូតូ ​ជិះ​គេចខ្លួន​បាត់​ ដោយ​សុវត្ថិភាព ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម