ជិះម៉ូតូទាក់ដៃចង្កូតគ្នាដួលផ្លោង ចូលក្រោមកុងតឺន័រ កិនស្លាប់ម្នាក់ នៅក្បែរ វិទ្យាល័យជម្ពូរវ័ន្ត
រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់ជនរងគ្រោះម្នាក់បាន ស្លាប់ភ្លាម នៅកន្លែងកើតហេតុ ដោយសាររថយន្តកុងតឺន័រមាន សណ្តោងរ៉ឺម៉ក បានកិនចំក្បាល ។ ហេតុការណ៍នេះបាន កើតឡើងកាលពីវេលា ម៉ោង៧យប់ ថ្ងៃទី២៦ កក្កដា ២០១៥ នៅចំណុចខាង កើតរបង វិទ្យាល័យជម្ពូរវ័ន្ត ស្ថិតក្នុង ភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ នាង ចិន្តា ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិកំពង់ចម្លង ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។ ចំណែកឯរថយន្តកុងតឺន័រ នោះក្រោយពេលកើតហេតុភ្លាមៗមិន បានឈប់ដោះ ស្រាយគ្នាទេ បែរជាបើកគេចខ្លួន តែសំណាងល្អត្រូវ បានអ្នកឃើញ ហេតុការណ៍នេះដេញតាម និងស្ទាក់ចាប់បាន នៅផ្លូវវេងស្រេង មុខផ្សារកាណាស៊ីធី ។
ប្រភពបានឱ្យទៀតថា មុនពេលកើតហេតុ ជនរងគ្រោះមានគ្នា២នាក់ ជិះម៉ូតូ ១គ្រឿងម៉ាកហុងដា ឌ្រីម សេ១១០ ស៊េរីឆ្នាំ២០០២ ពាក់ស្លាកលេខ ឃ១០៧០-កច១ ក្នុងទិសដៅពី លិចទៅកើត លុះដល់ចំណុច កើតហេតុក៏មានម៉ូតូ១គ្រឿងទៀតឌុបគ្នា មានស្រីមានប្រុស ជិះមកទាក់ដៃ ចង្កូតគ្នាបណ្តាល ឱ្យដួលទាំង ២គ្រឿង ។ ប្រភពបន្តទៀតថា ពេលដួលជន រងគ្រោះម្នាក់ បានផ្លោងចូល ទៅក្រោម រថយន្តកុងតឺន័រដឹក ស៊ីម៉ង់ត៍មាន សណ្តោងរ៉ឺម៉ក១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ ៣A-៣៤៤១ បណ្តាលឱ្យកិនបែក ក្បាលស្លាប់ភ្លាមៗ នៅកន្លែង កើតហេតុ ។
សពជនរងគ្រោះត្រូវបានបញ្ជូនទៅតម្កល់នៅវត្តពោធិ៍ចិនតុង រង់ចាំសាច់ញាតិមក យកទៅ ធ្វើបុណ្យតាម ប្រពៃណី ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!