ស្គាល់អត្តសញ្ញាណ សពនារី ដែលគេរុំអង្រឹង ប្លុងចោលក្នុងដីឡូត៍ នៅសង្កាត់កាកាប
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា សពនារីដែលគេសម្លាប់ហើយ រុំនឹងអង្រឹងប្លុងចោល ក្នុងរបងដីឡូត៍នៅសង្កាត់កាកាប ត្រូវគេស្គាល់អត្តសញ្ញាណហើយ គឺឈ្មោះវង្ស គន្ធា អាយុ២៦ឆ្នាំ មុខរបរជាបុគ្គលិកភោេជនីយដ្ឋានចិននៅម្តុំដងនង្គ័ល សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ស្នាក់នៅផ្ទះជួលភូមិចំការឥឡឹក សង្កាត់កាកាប មានស្រុកកំណើត នៅខេត្តប៉ៃលិន។
ប្រភពបានឱ្យដឹងថា កាលពីថ្ងៃទី២៥ កក្កដា ២០១៥ នារីរងគ្រោះបានចេញពីផ្ទះ ទៅធ្វើការនៅ ភោជនីយដ្ឋានចិនជាធម្មតារហូត ដល់ម៉ោង១១យប់ គេឃើញមានម៉ូតូឌុប នាងយកទៅដាក់នៅភោជនីយដ្ឋាន សួនបុប្ផានៅភូមិចំការឥឡឹក ហើយគេឃើញនាងចុះដើរ ក្រោយមកស្រាប់តែ បាត់រហូតដល់ព្រឹកឡើងថ្ងៃទី២៦ ទើបមានការភ្ញាក់ផ្អើលប្រទះឃើញ សពតែម្តង។
មកដល់ថ្ងៃទី២៧ កក្កដា នេះគេនៅមិនទាន់ដឹងពីមូលហេតុ នៃការស្លាប់របស់ នារីរងគ្រោះដដែល ព្រោះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវនៅឡើយ។
គួររំលឹកថា កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២៦ កក្កដា ២០១៥ មានការភ្ញាក់ផ្អើល ប្រទះឃើញសពនារីម្នាក់ ត្រូវគេរុំអង្រឹងយកមកប្លុងចោល ក្នុងដីឡូត៍មួយកន្លែងជិត ក្លិបផ្កាយផត ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ សពនារីរងគ្រោះត្រូវបាន សមត្ថកិច្ចពិនិត្យឃើញស្លាប់ ដោយរាងកាយអាក្រាត មានស្នាមបែកមាត់ ស្នាមច្របាច់ក និងស្នាមខាំដៃស្តាំ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!