ក្រឡាប់រថយន្តមួយគ្រឿង នៅស្រុក កែវសីមា ស្លាប់ម្នាក់ របួសបីនាក់
មណ្ឌលគិរី៖ លោក ស៊ុន ប៊ុនធឿន អធិការនគរបាល ស្រុកកែវសីមា បានប្រាប់ឱ្យដឹងថា នៅរសៀល ថ្ងៃទី២៧ ខែ កក្កដា ឆ្នាំ២០១៥នេះ ស្ថិតនៅ ចំណុចទឹក ខួបផ្លូវជាតិលេខ៧៦ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី រថយន្ត ម៉ាកនី សាន់ហ្រ្វុនធី មួយគ្រឿង ជួបគ្រោះថ្នាក់ចរាចរ រេចង្កូតក្រឡាប់ ចូលក្នុងជ្រោះទឹកខួប បណ្តាលឱ្យមនុស្ស ម្នាក់ ស្លាប់ ជាជនជាតិវៀតណាម និងមនុស្សរួមដំណើរ ចំនួន៣នាក់ទៀត រងរបួសធ្ងន់ ។
ហេតុការណ៍នេះ បានកើតឡើងកាល ពីវេលាម៉ោង២និង៤០នាទី រសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥ ត្រង់ ចំណុច ផ្លូវជាតិលេខ៧៦ ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។លោកបានបន្តថា មុនពេល កើតហេតុ គេឃើញរថយន្តខាងលើ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិ លេខ៧៦ ពីស្រុកកែវសីមា ឆ្ពោះទៅក្រុង សែន មនោរម្យខេត្តមណ្ឌលគិរី ស្រាប់តែមកដល់ចំណុច ខាងលើស្រាប់ជួប ហេតុការណ៍នេះតែម្តង។
សមត្ថកិច្ច នគរបាល ស្រុកកែវសីមា កំពុងធ្វើការសង្រ្គោះ អ្នករងរបួស និងសពចេញពី កន្លែងគ្រោះថ្នាក់ ដើម្បី បញ្ជូន ទៅសង្រ្កោះបន្ទាន់។លោក ចាន់ ទិត្យ នាយការិយាល័យ ចរាចរផ្លូវគោកខេត្ត ឱ្យដឹងថា អ្នករងរបួស ចំនួន ៣នាក់ និងអ្នកស្លាប់ម្នាក់ អ្នកស្លាប់នោះឈ្មោះ ហ៊ុយ វ៉ាន់សុង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិវៀតណាម អ្នករបួសចំនួនបី នាក់ទី១ ឈ្មោះ លី សុខនី ភេទប្រុស អាយុ៤០ឆ្នាំ ជាអ្នកបើកបរជា ជនជាតិខ្មែរ ទី២ ឈ្មោះ ម៉ង គង់ និងទី៣ ឈ្មោះ យឹង ទាំងពីរនាក់ជា ជនជាតិវៀតណាម ។
លោកនាយការិយាល័យ បានប្រាប់ថា រថយន្តដែលជួបគ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ ម៉ាកនីសាន់ ហ្រ្វុនធីពណ៌ ទឹកមាសពាក់ស្លាកលេខ ភ្នំពេញ 2X-8349 ។
លោក ញ៉ែម វ៉ាន់នី ស្នងការខេត្ត នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥ នេះបានធ្វើការ អំពាវនាវ ដល់បងប្អូន អ្នកបើកបរ ទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្ន ឱ្យបានខ្ពស់ ក្នុងការបើកបរ ដើម្បីធានានូវសុខសុវត្ថិភាពកាត់បន្ថយ អត្រាគ្រោះថ្នាក់ចរាចរឱ្យបានមក នូវកំរិតទាបបំផុត៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!