រថយន្ត​បាឡែន ​បុក​ហុង​ដា​ឌ្រីម​ នៅ​ចំណុច​ផ្លូវ​ បែក​ជា​បួន​បណ្តាល​ ឱ្យ​បុរស​ម្នាក់​របួស​ធ្ងន់

 
 

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​បាន​រង​របួស​​ធ្ងន់ ​ដោយសារ​រថយន្ត​បា​ឡែ​ន​ មួយ​គ្រឿង​បើក​បុក​​​នៅ​ត្រង់ ​ចំណុច​ផ្លូវបំបែក​ជា៤​​​ ​លេខ​១១៣​កែង​និង​ផ្លូវ​លេខ​២៧៨ ក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន ​​កាលពី​វេលា​ម៉ោង​១២​ និង​១៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៧ ​កក្កដា។តាម​ប្រភព​ព័ត៌មាន ​ពី​កន្លែង​កើតហេតុ​ បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​​ជិះ​ ម៉ូតូ​ម៉ាក​ហុងដា C125 ព៌​ណ​ខ្មៅ ពាក់​ស្លាក​លេខ ​ភ្នំពេញ​១BV-៨២៨៧ ​តែ​ម្នាក់ឯង ​ដោយ​មាន​កាន់​ស្រាក់​ បាយ​មួយ​ស្រាក់​ទំនង ជា​យក​បាយ​ទៅ​ឱ្យប្រពន្ធ​លក់ដូរ​នៅ​ឯ​ផ្សា​​​ក្នុង ​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​។​លុះ​មក​ដល់​កន្លែង​កើតហេតុ​ ជា​ចំណុច​ផ្លូវបំបែក​ជា​៤​នោះ ក៏​ស្រាប់តែ​មាន​រថយន្ត​ម៉ាក​កា​ម​រី​ បា​ឡែ​ន​មួយ​គ្រឿង ព៌​ណ​ស្លែ ពាក់​ស្លាក​លេខ​ភ្នំពេញ​២Q-៦៦៣៨ បើកបរ​ក្នុង​ល្បឿន​ យ៉ាង​លឿន​​​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​ លិច​មក​ដល់​​ក៏​បុក​ចំពាក់​កណ្តាល​ម៉ូតូ បណ្តាល​ឱ្យ​​ដួល​ចូល​​ក្រោមរថ​យន្ត​​តែ​ម្តង តែសំណាងល្អ​បុរស​រង​គ្រោះ​ ខ្ទាត​ចេញ​ឆ្ងាយ​ពី​រថយន្ត​​​។​ក្រោយ​ពេល​កើតហេតុ​គេ​ ឃើញ​បុរស​ជា​អ្នកបើកបរ​រថយន្ត​ បាន​ចុះ​មក​ជួយ​ធ្វើ​ចលនា​សង្គ្រោះ ​និង​លើក​បុរស​រង​គ្រោះ​ទៅ​ដាក់​លើ​ចិញ្ចើម​ផ្លូវ​​​ មួយ​សន្ទុះ​ក្រោយ​មក​ត្រូវ​ ក្រុម​គ្រួសារ​មក​ដឹក​តាម​ម៉ូតូ​ ទៅ​កាន់​មន្ទីរ​ព្យាបាល​ភ្លាមៗដែរ៕ផ្តល់សិទ្ធដោយ កោះសន្តិភាព

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម