រន្ធត់ចិត្ដ! សត្វចៃ ២០ក្បាល រស់នៅលើ រោមភ្នែក (មានវីដេអូ)
ចិន៖ ស្ដ្រីម្នាក់ មានភាពរន្ធត់ និងភ្ញាក់ផ្អើល យ៉ាងខ្លាំង នៅពេលដែល ដឹងថា មានសត្វចៃ រស់នៅលើភ្នែក របស់នាង។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា អ្នកនាង Zhang មកពីខេត្ដ ស៊ាងដុង ប្រទេសចិន បានចាប់ផ្ដើម រមាស់ និងហើម នៅភ្នែកខាងឆ្វេង របស់នាង។ នៅក្នុងនោះ នាងយល់ថា មិនមានរឿងអ្វី ធំដុំនោះទេ លុះត្រាតែ កូនប្រុសនាង ឃើញរបស់ម្យ៉ាង កម្រើក នៅលើត្របកភ្នែកនាង ទើបនាងទៅ ជួបអ្នកជំនាញ កាលពីថ្ងៃទី ២២ ខែ កក្កដា ដែលជាអ្នក ប្រទះឃើញថា មានសត្វល្អិតនោះ។ យ៉ាងណាមិញ លោកវេជ្ជបណ្ឌិត Bao Guisheng បានប្រទះ ឃើញ សត្វចៃតូចៗ ២០ ក្បាល ពណ៌ស ដែលស្ថិត នៅត្រង់រោមភ្នែក ក្រោយពីធ្វើការ ពិនិត្យ តាមរយៈ មីក្រូទស្សន៍ និងចៃទាំងនោះ ត្រូវបាន ចាប់ចេញម្ដងមួយៗ ដោយគិលានុដ្ឋាយិកា ដើម្បីធ្វើការ ព្យាបាលភ្នែករបស់នាង។
គួរបញ្ជាក់ថា ដំបូងឡើង នាងត្រូវបាន គេបញ្ជូនមកកាន់ មន្ទីរពេទ្យ Haida កាលពីថ្ងៃទី ២០ ខែកក្កដា ដោយសារតែ ជំងឺដាច់សសៃឈាម ក្នុងខួរក្បាល ហើយនាពេលនោះ នាងមានអាការៈមិនសូវ ស្រួលត្រង់ភ្នែក ខាងឆ្វេងនេះ តែនាងគិតថា អាការៈនេះ មកពីជំងឺនាង មិនមែនមកពីអ្វី ផ្សេងនោះទេ។
ការមានសត្វចៃ នៅលើ ភ្នែកនេះ អាចបណ្ដាលមកពី ការលេងជាមួយនឹង សត្វចិញ្ចឹម ឬមកពី ការតរោមភ្នែក៕
សូមទស្សនាវីដេអូ៖
អាការៈភ្នែកខាងឆ្វេង ដែលមានសត្វចៃ រស់នៅ
ប្រភពពី បរទេស
កែសម្រួលដោយ ម៉ា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!