សាលាអន្ដរជាតិញូវយ៉ក ប្រារព្ធពិធីសម្ពោធ និងទិវា ស្វែងយល់ សាខាផ្សារដើមថ្កូវ
ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការឈានទៅសម្រេចគោលដៅសមាហរណកម្មសេដ្ឋកិច្ចអាស៊ានឆ្នាំ២០១៥ ក្រោម ពាក្យស្លោក “សហគមន៍តែមួយ វាសនាតែមួយ” និងគោលនយោបាយកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំ សាលាអន្ដរជាតិញូវយ៉ក បានដាក់ចេញ នូវផែនការ យុទ្ធសាស្រ្ត និងយន្តការ អនុវត្តទ្រង់ទ្រាយ ធំពីរផ្នែកគឺៈ ហេដ្ឋារចនាសម្ព័ន្ធ សម្ភាររូបវន្ត គ្រប់ប្រភេទ និងរចនាសម្ពន្ធដឹកនាំ គ្រប់គ្រង ការអភិវឌ្ឍ សមត្ថភាពគ្រូបង្រៀន និងសមត្ថភាពរៀន របស់សិស្សានុសិស្ស។
ជាក់ស្តែងនាព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៥ កន្លងទៅនេះនៅ សាលាអន្ដរជាតិញូវយ៉ក សាខាផ្សារដើមថ្កូវបានប្រារព្ធពិធីសម្ពោធ និងធ្វើទិវាស្វែងយល់ ក្នុងគោលបំណង បង្ហាញនូវសមិទ្ធិផលថ្មី ដែលត្រូវ បានបង្កើតឡើង ក្រោមអធិបតីភាព របស់ឯកឧត្តម វេជ្ជបណ្ឌិត ជា សុខឃាង ទីប្រឹក្សាអមទីស្តីការ គណៈរដ្ឋមន្រ្តី ស្ថាបនិកក្រុមហ៊ុនអារីហ្សូនគ្រុប និងជាអគ្គនាយក សាលាអន្ដរជាតិញូវយ៉ក និងលោកជំទាវ ដោយមានការចូលរួម យ៉ាងច្រើនកុះករពីសំណាក់គណៈ គ្រប់គ្រង គ្រប់លំដាប់ថ្នាក់ បុគ្គលិក លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណា ព្យាបាលសិស្ស ដៃគូជាតិ និងអន្តរជាតិ។
បន្ទាប់ពីព្រះសង្ឃសូត្រជយន្តោ និងធ្វើពិធីប្រោសព្រហ្ម រួចមក ជាកិច្ចចាប់ផ្តើម លោក តូម៉ាស នាយកសាខាផ្សារដើមថ្កូវ បានឡើងថ្លែង សុន្ទរកថា ស្វាគមន៍ចំពោះ សមាជិក សមាជិកា នៃអង្គពិធីទាំងមូល ដែលបាន ឆ្លៀតពេលដ៏មមាញឹកអញ្ជើញ មកចូលរួម ក្នុងពីធីនេះ។
ជាកិច្ចបន្តឯកឧត្តមវេជ្ជបណ្ឌិត ជា សុខឃាង បានឡើងថ្លែងអំណរគុណ សំណេះសំណាល ស្តីពីការរីកចម្រីនឥតឈប់ឈររបស់ សាលាអន្ដរជាតិញូវយ៉ក ជាក់ស្តែងក្នុងឆ្នាំសិក្សា ២០១៤-២០១៥ នេះ សាលាបាន អភិវឌ្ឍសាខាទំនើបពីរបន្ថែមទៀតគឺ សាខាច្បារ អំពៅ២ និងសាខាផ្សារ ដើមថ្កូវ ដែលកំពុងធ្វើ ពិធីសម្ពោធនេះ។
ឈានចូលដល់កម្មវិធីសម្ពោធ និងកាត់ខ្សែបូរដែលមានសមាសភាព ចូលរួមរបស់ ព្រះសង្ឃ អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ។
គួរបញ្ជាក់ផងដែរថា៖ សាខាទំនើបផ្សារដើមថ្កូវ ត្រូវបានបំពាក់ដោយ បរិក្ខាទំនើបៗ មានបន្ទប់សិក្សា ប្រកបដោយផា សុខភាព មានសុវត្ថិភាព និងការសិក្សាប្រកប ដោយគុណភាព។ ជាបន្ទាប់គឺការធ្វើ ទស្សនកិច្ច អគារសិក្សា បន្ទប់រៀន បន្ទប់ពិសោធន៍ មណ្ឌលធនធាន បណ្ណាល័យ បន្ទប់តូរ្យតន្ត្រី បន្ទប់ស្នាក់នៅរបស់កុមារ។
មុននឹងបញ្ចប់កម្មវិធី គឺការចូលរួមស្តាប់បទបង្ហាញរបស់អ្នកជំនាញ ស្តីពីកម្មវិធី សិក្សាជាតិ និងអន្តរជាតិ ដោយលោក ផាន់ ភូមិន្ទ និង លោក ឆែម ម៉ូឌែន ដែលបង្ហាញពីភាពរឹងមាំរបស់ សាលាអន្ដរជាតិញូវយ៉ក ដោយក្នុងនោះមានការពិភាក្សា ផ្តល់យោបល់ និងសម្រង់មតិផងដែរ។
គួររំលឹកថា សាលាអន្ដរជាតិញូវយ៉ក ត្រូវបានបង្កើតឡើង តាំងពីខែ កក្កដា ឆ្នាំ១៩៩៦ មានសាខា សរុបចំនួន ១៥នៅ ទូទាំងរាជធានី ខេត្ត និងមានសិស្សានុសិស្ស ប្រមាណពីរ ម៉ឺននាក់ ពីកម្រិតមត្តេយ្យសិក្សា ដល់មធ្យមសិក្សាទុតិយភូមិ ដោយប្រើប្រាស់ កម្មវិធីសិក្សាជាតិ និងអន្តរជាតិ រួមទាំង សេវាគាំទ្រផ្សេងៗ ដូចជា៖ កុំព្យូទ័រ សកម្មភាពក្រៅកម្មវិធីសិក្សារួមមាន សិល្បៈ កីឡា អរិយធម៌ កម្មវិធីបំណិនជីវិត ទស្សនកិច្ចសិក្សា ក្នុងកម្រិតជាតិ និងអន្តរជាតិ និងធានារ៉ាប់រងលើ គ្រោះថ្នាក់បុគ្គល សម្រាប់សិស្ស នុសិស្សផងដែរ។
បញ្ចូលអត្ថបទដោយ ម៉ា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!