លក្ខខណ្ឌរបស់នាងខ្ញុងចំពោះ បុរសចង់បាន នាងជាភរិយា
រាជធានីភ្នំពេញ ៖ តើនាងខ្ញុងដែលនៅមេម៉ាយទំនេរកាយ ចិត្ត ប្រាថ្នាចង់ បានបុរស បែបណាជា គូអនាគត ?
នាងខ្ញុងដែលមានឈ្មោះដើមស្រេង សុកាន់ដា បានប្រាប់ កោះសន្តិភាព កាលពីពេល ថ្មីៗនេះថា នាងក្លាយជាស្ត្រីមេម៉ាយយូរ ឆ្នាំមកហើយ តែនៅមិនទាន់ បើកបេះដូង ទទួលយកបុរស ណាជាស្វាមី នៅឡើយទេ។ ទោះជាមិនទាន់គិតរឿង យកប្តី ប៉ុន្តែនៅពេល អនាគតនាងខ្ញុង ត្រូវការអ្នក មើលថែក្នុងនាម ជាគូអនាគត អស់មួយជីវិត។ នាងខ្ញុងប្រាថ្នាយកស្វាមី គ្រាន់ជាជំហរ កុំឱ្យនាង តែលតោល ។
តាំងពីមានឈ្មោះបោះសំឡេងនៅលើវិថីសិល្បៈមក ខ្ញុងប្រាប់ថា មានបុរសមួយ ចំនួនទាំង នៅក្នុងស្រុក និងក្រៅស្រុកសុំស្នេហ៍ ប៉ុន្តែនាងអត់ ផ្តល់ឱកាសឱ្យទេ ។ បើទោះជា បុរសមួយចំនួន សម្ញែងទ្រព្យសម្បត្តិ ចង់ឱ្យនាងខ្ញុងបាក់ចិត្តក្តី តែក៏មិនបាន សម្រេចដែរ ។
ក្លាយជាស្ត្រីមេមេមា៉យចិញ្ចឹមកូនម្នាក់ឯង នាងខ្ញុងចាត់ទុកថា ជាមេរៀនមួយ ដ៏ជូរចត់ ក្នុងឆាកជីវិត ។ ដូច្នេះហើយបើជ្រើសរើស គូគាប់ថ្មី នាងខ្ញុងនឹង ពិចារណាឱ្យល្អិតល្អន់ ប្រាថ្នាចៀស កុំឱ្យជួប រូបភាព ដូចមុនទៀត ។ តារាកំប្លែងរូបនេះ និយាយថា «យើងជាមនុស្ស ស្រីបើចេះ តែលេចឮរឿង បែកគ្នាក្នុង រឿងស្នេហាកាន់តែ មានឈ្មោះមិនល្អ ។ អីុចឹងហើយទើប នាងខ្ញុំចេះ តែយកអារម្មណ៍ មួយនេះគិត ហើយចេះតែ ច្រានចោល សំណើសុំរៀបការពីបុរស មួយចំនួន ។
នាងខ្ញុំដាច់ខាតត្រូវតែមានប្តីទៅថ្ងៃមុខ ប៉ុន្តែប្តីដែលនាងខ្ញុំជ្រើសរើស គឺខ្ញុំត្រូវតែដាក់ លក្ខខណ្ឌយ៉ាង ល្អិតល្អន់បំផុតដែលគេអាចគិត ថាជាជម្រើស ល្អក៏ថាបាន លំបាកក៏ថាបាន ។ ចំពោះ«ខសន្យា» នោះគឺនាង ខ្ញុំចង់បានស្វាមីណាដែល ចេះរកស៊ី ហើយដាច់ ខាតត្រូវតែចិញ្ចឹម រូបនាងខ្ញុំឲ្យបាន រស់ស្រួល និងត្រូវចេះទទួល ខុសត្រូវដោយ យកចិត្តទុកដាក់ខ្ពស់ សមជា បង្គោលគ្រួសារ ។ ដូចដឹងហើយខ្ញុំ ក្រៅពីចិញ្ចឹមកូនប្រុស គឺខ្ញុំថែម ទាំងចិញ្ចឹម ឪពុកម្តាយបងប្អូននៅ ជាមួយជិត ១០នាក់ដែលនាង ខ្ញុំបានលើក ស្ទួយក្រុមគ្រួសារ ឲ្យរស់នៅបាន ដូចគេឯង ។
នេះមិនមែនមានន័យថានាងខ្ញុំចង់បានប្តីអ្នកមានទេ តែបើយកមក លំបាកពិត ជាកាន់តែ ព្រួយចិត្ត ។ ខ្ញុំម្នាក់ឯងតស៊ូចិញ្ចឹម អ្នកផ្ទះដោយដើរ សម្តែងគ្រប់ទិសទី បាត់ៗពីផ្ទះ ឲ្យតែបានលុយ គឺខំរហូតមាន ផ្ទះសម្បែង នៅស្រួល ។ បុរសដែលបាននាងខ្ញុំ ជាប្រពន្ធក៏អាច និយាយថា សំណាងខ្លះដែរ ព្រោះនាងខ្ញុំ មិនមែនជា មនុស្សដេក ស៊ីឲ្យប្តីចិញ្ចឹម ឯណា» ។
នាងខ្ញុងបញ្ជាក់ថា ធម្មតាស្ត្រីចង់បានស្វាមីដែលអាចជួយលើកស្ទួយគ្រួសារ ហើយសម័យ នេះហើយគ្មានអ្នកណាឲ្យប្តីរកស៊ី តែម្នាក់ឯងទេ គឺច្រើនតែរួមដៃ គ្នាធ្វើការ រកស៊ី៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!