គួរឲ្យអាណិត! ព្រោះតែជីវភាពក្រីក្រ មនុស្សសឹងតែ មួយភូមិ នាំគ្នា លក់ក្រលៀន ប្តូរយកប្រាក់

 
 

នេប៉ាល់៖ មានភូមិមួយឈ្មោះ Hokse ស្ថិតនៅក្នុង ប្រទេសនេប៉ាល់ ដែលមនុស្សរស់នៅទីនោះ មានជីវភាពក្រីក្រ យ៉ាងខ្លាំង រហូតពួកគេ ត្រូវបង្ខំចិត្ត លក់សរីរាង្គ របស់ខ្លួន។


បុរស២នាក់ បង្ហាញស្នាម ដែលគេវះយកក្រលៀនរបស់គាត់

ការលក់សរីរាង្គ របស់ពួកគេ បានក្លាយជារឿងសាមញ្ញ ទៅហើយ រហូតធ្វើឲ្យទីនោះ ជាប់មានឈ្មោះ ហៅថា "ភូមិក្រលៀន" (Kidney Village)។

ឈ្មួញកណ្តាល ដែលជួញសរីរាង្គ តែងតែទៅកាន់ ភូមិក្រលៀន ជាញឹកញាប់ និងបានបញ្ចុះបញ្ចូល អ្នកដែលកំពុង ជួបបញ្ហាខ្វះប្រាក់កាស ឲ្យលក់ក្រលៀនម្ខាង របស់ពួកគេ។ ឈ្មួញទាំងនោះ តែងនាំអ្នកភូមិ ឲ្យធ្វើដំណើរ ទៅកាន់ភាគខាងត្បូង នៃប្រទេសឥណ្ឌា ដើម្បីធ្វើការវះកាត់។

ពួកឈ្មួញទាំងនោះ បានកុហកអ្នកភូមិថា មនុស្សត្រូវការក្រលៀន ត្រឹមតែម្ខាងប៉ុណ្ណោះ ដើម្បីអាចរស់បាន ហើយនៅពេលដែល វះកាត់រួច ក្រលៀននោះ នឹងដុះថ្មីមកវិញ។ ពាក្យបោកបញ្ឆោតនោះ ធ្លាប់បានប្រើ ដើម្បីកុហកទៅលើ ស្រ្តីម្នាក់ឈ្មោះ Geetha ដែលនាង បានលក់ក្រលៀន ឲ្យទៅឈ្មួញ ក្នុងតំលៃ ត្រឹមតែ ២០០០ដុល្លារប៉ុណ្ណោះ។


ស្នាមវះយកក្រលៀន ដែលប្រជាជនសុខចិត្ត លក់ដើម្បីដូរយកប្រាក់

១០ឆ្នាំមកនេះ ឈ្មួញជាច្រើន បានមកកាន់ភូមិរបស់ខ្ញុំ ដើម្បីបញ្ចុះបញ្ចូល អ្នកស្រុកឲ្យលក់ក្រលៀន តែសំរាប់ខ្ញុំ តែងតែបដិសេធជានិច្ច ” Geetha បានប្រាប់ដូច្នេះ។​ ក៏ប៉ុន្តែចាប់តាំងពី ចំនួនសមាជិក ក្នុងគ្រួសាររបស់នាង ចេះតែកើនឡើង រួមទាំងភាពចង់បាន ផ្ទះធំជាងមុន និងដី បន្ថែមទៀត នាង Geetha ក៏បានធ្វើដំណើរ ទៅវះកាត់លក់ក្រលៀន នៅក្នុងប្រទេសឥណ្ឌា តែម្តង។

ដោយសារតែ ការជួញដូរ កាន់តែរីកដុះដាល ខ្លាំងឡើង បានធ្វើឲ្យនេប៉ាល់ ក្លាយទៅជាប្រទេស ដែលគេចាត់ទុកថា ជាធនាគារក្រលៀន (Kidney Bank)។ បើទោះបីជា វាខុសច្បាប់ក៏ដោយ ប៉ុន្តែបើតាមការ ប៉ាន់ស្មានមួយ បានឲ្យដឹងថា មានទីផ្សារ ងងឹតជាង ១០,០០០ កន្លែង កំពុងប្រតិបតិ្តការ ហើយក្រលៀនមនុស្ស ចំនួន ៧,០០០ ត្រូវបានលក់ ជារៀងរាល់ឆ្នាំ។

មានពេលខ្លះ ជនរងគ្រោះ ត្រូវបានគេចាប់ និងបង្ខំ ឲ្យធ្វើការវះកាត់ យកក្រលៀន ឬករណីខ្លះទៀត ជនរងគ្រោះ ត្រូវគេសម្លាប់ យកក្រលៀន ទាំង ២តែម្តង។ ចំពោះតំលៃវិញ ក្រលៀនដែលឈ្មួញ យកទៅលក់ គឺមានតំលៃ ថ្លៃជាង ៦ដង បើធៀបនឹង ចំនួនប្រាក់ ដែលម្ចាស់ក្រលៀន ទទួលបាន៕


ក្រុមអ្នកភូមិដែលសុទ្ធតែលក់ក្រលៀនរបស់ខ្លួនឲ្យទៅឈ្មួញ

ប្រភព៖ បរទេស

ដោយ៖ រ័ត្ន

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម