អ្នកលក់ស្ករកៅស៊ូ នៅក្រុងខេមរភូមិន្ទ វាយអ្នកទេសចរ ជនជាតិថៃម្នាក់ រហូតស្លាប់
កោះកុង : មានការភ្ញាក់ផ្អើលមួយ បានកើតឡើង នៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥នេះ ស្ថិតនៅក្រុងខេមរ ភូមិន្ទ ខេត្តកោះកុង ដោយសារតែភ្ញៀវទេសចរ ជនជាតិថៃម្នាក់ ត្រូវបានអ្នកលក់ ស្ករកៅស៊ូ ជនជាតិខ្មែរ វាយនឹងដំបង រហូត បែកក្បាល បណ្តាលឲ្យស្លាប់ ក្រោយពីមានជម្លោះ បន្តិចបន្តួច ។
សេចក្តីរាយការណ៏ ពីភ្នាក់ងារ នៅខេត្តកោះកុង បានអោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ កំពុងអង្គុយ ហូបបាយ នៅក្នុងហាងមួយកន្លែង ពេលនោះ ជនបង្កបានទៅលក់ស្ករកៅស៊ូ អោយជនរងគ្រោះ ហើយពេលនោះ ជនរងគ្រោះយល់ព្រម ក៏ពួកគេទាំង២នាក់ លើកដៃ បង្ហាញថា អូខេ ទះដាក់គ្នា តែជនបង្ករុញជនរងគ្រោះខ្លាំង រហូតផ្ញាទៅក្រោយ ស្រាប់តែ ជនរងគ្រោះ រុញជនបង្កមកវិញ។
ភ្លាមៗនោះជនបង្ក បានស្រែកថា មិនអីទេហ្អែង ចាំមើលអញត្រឡប់មកវិញ ហើយមួយសន្ទុះ ក្រោយមក ខណ:ជនរងគ្រោះ កំពុងដើរ ទៅបន្ទប់ទឹក ជនបង្ក ក្នុងដៃដោយមានដំបង វែងវាយចំក្បាល ជនរងគ្រោះ រហូតដល់ស្លាប់តែម្តង។
ក្រោយកើតហេតុ ជនបង្កត្រូវបានកម្លាំងសមត្ថកិច្ច ឃាត់ខ្លួន ខណ:សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ អោយសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណីរបស់ពួកគេ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!