អ្នកស្រុកទឹកឈូ ១៣នាក់ ពុលត្រីក្រពត តែជួយសង្រ្គោះ ទាន់ពេលវេលា

 
 

កំពត៖ ប្រជានេសាទប្រុស-ស្រី ១៣នាក់ បានពុលត្រីក្រពត បណ្តាលឲ្យក្អួតចង្អោរគ្រប់ៗគ្នា តែមិនបណ្តាលឲ្យរង គ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ពោលត្រូវបានដឹកបញ្ជូនទៅ សង្រ្គោះទាន់ពេលវេលានៅមណ្ឌលសុខភាព។

មន្រ្តីនគរបាលស្រុកទឹកឈូ បានឲ្យដឹងថា ករណីពុលត្រីក្រពតនេះ បានកើតឡើងនៅម៉ោង ៤រសៀលថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ២០១៥នេះ ស្ថិតនៅភូមិគីឡូលេខ១២ ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។

មន្រ្តីនគរបាលដដែលបន្តថា ករណីពុលត្រីក្រពតនេះ បានកើតឡើងគ្រាក្រុមជនរងគ្រោះ ជាប្រជានេសាទ បាន អង្គុយផឹកស៊ីសប្បាយជុំគ្នា ដោយក្លែមជាមួយត្រីក្រពត ពេលឡើងមកពីនេសាទ។ ក្រោយពីអង្គុយផឹកស៊ីបានមួយ សន្ទុះ បណ្តាលឲ្យក្រុមអ្នកផឹកស៊ី មានអាការៈវិលមុខ និងក្អួតចង្អោរតែម្តង។

មន្រ្តីរដ្ឋបាលជលផល ធ្លាប់បានបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជា មានត្រីក្រពតចំនួន ១០ប្រភេទ ក្នុងនោះមាន ៣  ប្រភេទមានជាតិពុល។  តាមការស្រាវជ្រាវបានរកឃើញថា ត្រីក្រពត ដែលមានជាតិពុលនោះ រួមមាន៖ Tetrao  don cochinchinensis, Mon otrete leiurus និង Tetraodon fluviatilis ដែលមានភិនភាគដូចក្នុងរូបភាព។

ត្រីក្រពតមានសារធាតុពុលទាំង៣ប្រភេទ មានជាតិពុលខ្ពស់ បំផុតនៅរដូវពងកូនបន្តពូជ ដែលជាធម្មតាកើតឡើង នៅក្នុងខែកុម្ភៈ និងមីនា និងចន្លោះខែកក្កដា ទៅខែកញ្ញា។ ចំពោះជាតិពុលនៅក្នុងខ្លួនត្រី ក៏មានកម្រិតខុសគ្នាដែរ  គឺពង និងស្ពែមមានជាតិពុលខ្ពស់ជាងគេ បន្ទាប់មក គឺថ្លើម ពោះវៀន ស្បែក និងសាច់។

អ្នកដែលបរិភោគនូវត្រីកំពតទាំង៣ប្រភេទខាងលើនេះ អាចបណ្តាលឲ្យឈឺក្បាល វិលមុខ ល្ហិតល្ហៃ រឹងថ្គាម ស្ពឹក ចុង ដៃ ចុងជើង រាគរូស ក្អួតចង្អោរ ឬអាចបណ្តាលឲ្យស្លាប់ក៏មាន ៕



 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម