សមត្ថកិច្ចឃាត់ខ្លួន ឧត្តមសេនីយ៍ សេះហោះម្នាក់ ពីបទប្លន់
ខេត្តកំពង់ស្ពឺ ៖ កម្លាំងសមត្ថកិច្ចនគរបាល ខេត្តកំពង់ស្ពឺសហការជាមួយ នគរបាលខេត្តតាកែវ បានបើកប្រតិបត្តិការតាមចាប់ខ្លួនឧត្តសេនីយ៍យោធា សេះហោះបានម្នាក់ពីបទប្លន់ ។ ការឃាត់ខ្លួននេះធ្វើឡើងកាល ពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ កក្កដា ២០១៥ នៅភូមិខ្នាចខាងត្បូង ឃុំបឹងត្រាញ់ ស្រុកសំរោង ខេត្តតាកែវ ។
ជនសង្ស័យដែល ត្រូវបានឃាត់ខ្លួនមានឈ្មោះ កែវ អែម ភេទប្រុស អាយុ៤៧ឆ្នាំ មានស្រុកកំណើត ភូមិត្រពាំងកកោះ ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
មន្ត្រីនគរបាលព្រហ្មទណ្ឌមួយរូប បានបង្ហើបឱ្យដឹងថា ជនសង្ស័យរូបនេះត្រូវបានចាប់ខ្លួន តាមដីកាលេខ១៥៥ ចុះថ្ងៃទី០៧ វិច្ឆិកា ២០១១ របស់ចៅក្រមស៊ើបសួរ ប៊ុន្នីញ ប៊ុណ្ណារី ដែលប្រព្រឹត្តបទ ប្លន់ទ្រព្យសម្បត្តិ អ្នកដទៃនៅភូមិចាស់ ឃុំព្រៃញាតិ ស្រុកគងពិសី កាលពីថ្ងៃទី៤ មេសា ២០០៧ ។
ក្រោយធ្វើសកម្មភាពប្លន់ហើយ ឈ្មោះនេះបានរត់ទៅធ្វើទាហាន នៅអន្លង់វែង ដោយប្រើឈ្មោះ ខៀវ រិទ្ធី នៅកងកាំភ្លើងធំ អគ្គបញ្ជាការ ទិសទី២ អន្លង់វែង មានឋានន្តរសក្តិ វរសេនីយ៍ទោ និងតួនាទីគ្រូបង្វឹក តែមិនដែលធ្វើការនោះទេ គឺយកឈ្មោះរកស៊ីឈើ រហូតដល់ឆ្នាំ២០០៩ ជនរូបនេះបានឡើង ឋានៈវរសេនីយ៍ឯកទៀត នៅចុងឆ្នាំ២០១១ជននេះបានឈប់ ដោយសារតែមានទំនាស់រឿងដីធ្លី ជាឧត្តមសេនីយ៍ទោមួយរូប ដែលជាមេបញ្ជាការប្រចាំទិសរបស់ខ្លួន ។
ប្រភពបន្តថា ក្រោយឃាត់ខ្លួនសមត្ថកិច្ច ដកហូតឯកសារសុំដឹកឈើ មួយចំនួន ព្រមទាំងខោអាវ យោធាប៉ារ៉ា ដែលប្រើឈ្មោះឧត្តមសេនីយ៍ត្រី ខៀវ រិទ្ធី ។
ជនសង្ស័យបានឆ្លើយថា ខោអាវប៉ារ៉ាដែលមាន ឈ្មោះជាឧត្តមសេនីយ៍ គឺជារបស់ខ្លួន ទុកពាក់នៅពេលដែលដឹកឈើពីព្រះវិហារមកភ្នំពេញ និងខេត្តកណ្តាល ដើម្បីបន្លំភ្នែកសមត្ថកិច្ចតាមផ្លូវថា រូបគេមានឋានៈធំ ប៉ុន្តែជនសង្ស័យមិនបានឆ្លើយសារភាព ពីបទចោទរបស់តុលាការនោះទេ គឺគេបដិសេធថាមិនបាន ប្រព្រឹត្តសកម្មភាពប្លន់ឡើយ ។ ទោះជាយ៉ាណានៅព្រឹកថ្ងៃទី២៩ កក្កដា ២០១៥នេះ សមត្ថកិច្ចនឹងរៀបចំឯកសារ បញ្ជូនជនសង្ស័យរូបនេះ ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!