ទៀតហើយស្រុកចិន! ដៃម្ខាងក្មេងប្រុស គៀបជាប់ក្នុង ជណ្ដើរយន្ដ ពេលកំពុងដំណើរការ
ចិន៖ កាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍មុននេះ រឿងរ៉ាវ ស្រ្តីជាម្តាយ សុខចិត្ត លះបង់ជីវិត ជួយកូនតូច ឲ្យរួចផុត ពីគ្រោះថ្នាក់ ដ៏រន្ធត់មួយ នៅក្នុងផ្សារទំនើបក្នុង ប្រទេសចិននោះ ត្រូវបាន បណ្ដាសារព័ត៌មានធំៗ នៅជុំវិញ ពិភពលោក ធ្វើការ ចុះផ្សាយយ៉ាង ព្រោងព្រាត។
យ៉ាងណាមិញ រឿងមួយនេះ មិនទាន់ជាស្ងប់ផងនោះ ស្រាប់តែកាលពី ថ្ងៃម្សិលមិញនេះ តាមរយៈសារព័ត៌មាន ក្នុងស្រុកចិន បានចុះផ្សាយ ឲ្យដឹងទៀតថា មានក្មេងប្រុសម្នាក់ បានជួបហេតុការណ៍ ដ៏អាក្រក់ ទាក់ទងនឹង ជណ្ដើរយន្ដ ដូចគ្នា តែនៅក្នុងផ្សារទំនើប Sun Squar ទីក្រុង Wuzhou នៃតំបន់ Guangxi ដែលបណ្ដាលឲ្យដៃ ឆ្វេងគៀបជាប់ នឹងម៉ាស៊ីនអូស ទៅក្រោម នៃជណ្ដើរយន្ដ។ តាមសម្ដីម្ចាស់ហាង មួយរូប នៅក្នុងផ្សារទំនើបនេះ បាននិយាយប្រាប់ អ្នកយកការណ៍ ឲ្យដឹងថា ក្មេងប្រុសនេះ បានដើរជាមួយនឹង យាយរបស់ក្មេងប្រុសនេះ និងគាត់ ជឿជាក់នេះ ហេតុការណ៍នេះ មិនមែនកើតឡើង ដោយសារតែ ជណ្ដើរយន្ដនោះទេ តែ មកពី ការធ្វេសប្រហែសរបស់ ស្ដ្រីជាលោកយាយ របស់ក្មេងប្រុសនេះ។
ក្រោយពីមានហេតុការណ៍នេះ ក្រុមអ្នកពន្លត់អគ្គិភ័យ និងក្រុមអ្នកជួយ សង្គ្រោះរបស់ ផ្សារទំនើបនេះ បាននាំគ្នា ជួយដកដៃ ក្មេងប្រុសនេះ តាមរយៈ ការ ប្រើប្រាស់ដង្កាប់ ដើម្បីគាស់ ជណ្ដើរយន្ដ។
ទោះជាយ៉ាងណាក្រោយពីជួយសង្គ្រោះបានសម្រេច ដៃខាងឆ្វេង ក្មេងប្រុសនេះ បានបង្ហាញឲ្យឃើញថា មានការបាក់ឆ្អឹង និងម្រាមដៃវិញ គឺឡើង ពណ៌ខ្មៅ និង សុទ្ធសឹងតែឈាម ដែលភ្លាមៗ ក៏បញ្ជូនទៅកាន់ មន្ទីរពេទ្យ កាកបាទក្រហម Wuzhou ។
សូមបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលនាំ កូនៗ ឬ បងប្អូនក្មេងៗ ទៅលេងផ្សារ ទំនើប សូមមេត្ដា ប្រុងប្រយ័ត្ន ព្រោះហេតុការណ៍អាក្រក់ នឹងអាចកើតមាន ឡើងគ្រប់ពេលវេលា៕
ទិដ្ឋភាព នៅក្នុងផ្សារទំនើប ពេលក្មេងប្រុសនេះ មានគ្រោះថ្នាក់ ជាប់ដៃក្នុងជណ្ដើរយន្ដ
ប្រភពពី បរទេស
កែសម្រួលដោយ ម៉ា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!