ក្រឡាប់រថយន្ត នៅតំបន់អភិរក្ស ជីវចម្រុះសីមា ស្លាប់ម្នាក់ របួសធ្ងន់៣នាក់
មណ្ឌលគិរី ៖ ជនជាតិវៀតណាមម្នាក់ ក្នុងចំណោមជនជាតិខ្មែរ និងវៀតណាម៤នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងក្រោយពីជូបហេតុការណ៍ក្រឡាប់រថយន្តធន់តូចមួយគ្រឿង ក្នុងតំបន់ព្រៃកាពារអភិរក្សជីវចម្រុះសីមា កាលពីរសៀលម៉ោងប្រមាណជា២ និង៣០នាទី ថ្ងៃទី២៧ កក្កដា ២០១៥ ត្រង់ចំណុចទឹកខូប តាមបណ្តោយផ្លូវជាតិលេខ៧៦ ស្ថិតក្នុងភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
តាមការរៀបរាប់ពីអ្នកដំណើរតាមផ្លូវជាតិមួយនេះបាននិយាយថា គេបានឃើញរថយន្តខាងលើបោះពួយយ៉ាងលឿនក្នុងទិសដៅពីភ្នំពេញទៅទីរួមខេត្តមណ្ឌលគិរី ។ លុះមកដល់ចំណុចកើតហេតុ ផ្លូវមានស្ថានភាពកោងខ្លាំង ហើយទំនងជាអ្នកបើកបរអាចងងុយដេក ស្រាប់តែរថយន្តរេចង្កូតធ្លាក់ទៅជ្រលងភ្នំខាងឆ្វេងដៃក្រឡាប់ជាច្រើនត្រឡប់ ។
ក្នុងហេតុការណ៍នោះ ជនរងគ្រោះ៣នាក់ផ្សេងទៀតត្រូវគេឃើញថា មានការសង្គ្រោះភ្លាមៗ ដោយមានកិច្ចអន្តរាគមន៍ពីសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាសមត្ថកិច្ចប្រចាំការនៅក្នុងតំបន់ព្រៃការពារនោះ ។
នគរបាលចរាចរណ៍របស់អធិការដ្ឋានស្រុកកែវសីមាបានឱ្យដឹងថា រថយន្តក្រឡាប់ខាងលើម៉ាកនីសាន់ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2X-8349 មានអ្នកជិះចំនួន៤នាក់ ហើយម្នាក់ក្នុងចំណោមនោះបានស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែក៣នាក់ទៀតកំពុងធ្វើការសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ។
ចំពោះអត្តសញ្ញាណនោះ សមត្ថកិច្ចបញ្ជាក់ថា អ្នកស្លាប់មានឈ្មោះ ហ៊ុយ វាន់ស៊ុង អាយុ៤០ឆ្នាំ ជាជនជាតិវៀតណាម ចំណែកអ្នករងរបូសមាន ទី១-ឈ្មោះ លី សុកនី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ជាអ្នកបើកបររថយន្ត ទី២-ឈ្មោះ ម៉ង គង់ និងទី៣-ឈ្មោះ យឹង ជនជាតិវៀតណាម ។
សូមរំលឹកថា ក្នុងសិក្ខាសាលាស្តីពីច្បាប់ផ្លូវថ្នល់ ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរីបានបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០១៥នេះ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន៣២លើក បើប្រៀបធៀបនៅឆមាសទី១ក្នុងឆ្នាំ២០១៤កន្លងទៅនេះ ឃើញថាករណីគ្រោះថ្នាក់ចរាចរណ៍ថយចុះចំនួន៦លើក ស្មើនិង១២ភាគរយ បណ្តាលឱ្យមនុស្សស្លាប់ចំនួន៤នាក់ រងរបួសចំនួន២៥នាក់ ព្រមទាំងខូចខាតសម្ភារមួយចំនួនផងដែរ ។ សិក្ខាសាលាបានបញ្ជាក់បន្ថែមទៀតថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ គឺបណ្តាលមកពីកត្តាមនុស្សចំនួន២៩ករណី និងបណ្តាមកពីកត្តាផ្លូវចំនួន៣ករណី ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!