{Update} បុរសរំលោភ ម្ដាយក្មេក អាយុ៨៧ឆ្នាំ សម្រេចបញ្ចប់ ជីវិតចងក នៅកន្លែង អាវុធហត្ថ
កំពង់ធំ៖ បុរសសង្ស័យ នៅក្នុងករណីចាប់ រំលោភម្ដាយក្មេក ដែលមានអាយុ រហូតដល់៨៧ឆ្នាំ បានបញ្ចប់ជីវិត របស់ខ្លួនចងកនៅទី បញ្ជាការដ្ឋានអាវុធហត្ថ ខេត្ដកំពង់ធំ កាលពីព្រឹកព្រលឹម ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥នេះ ក្រោយពីត្រូវបាន កម្លាំងអាវុធហត្ថចាប់ខ្លួន ហើយត្រៀម បញ្ជូនខ្លួន ទៅកាន់តុលាការ ចាត់ការទៅតាមផ្លូវច្បាប់ ។
សម្រាប់អំពើអត្ដឃាត ចងកសម្លាប់ខ្លួន របស់ជនសង្ស័យខាងលើនេះ មិនទាន់អាចស្វែងរក ការបញ្ជាក់ពីមន្ដ្រីអាវុធហត្ថ ក៏ដូចជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្ដកំពង់ធំ បាននៅឡើយទេ នៅព្រឹកថ្ងៃដដែលនេះ ដើម្បីចង់ដឹងអំពីមូលហេតុពិតប្រាកដ ក៏ដូចជាសកម្មភាព នៃអំពើអត្ដឃាតមួយនេះ ។
យោងតាមប្រភពព័ត៌មាន ពីខេត្ដកំពង់ធំ បានឱ្យដឹងថា នៅព្រឹកព្រលឹម ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥នេះ មានការភ្ញាក់ផ្អើលនៅ ទីបញ្ជាការដ្ឋានអាវុធហត្ថ ខេត្ដកំពង់ធំ បន្ទាប់ពីជននេះបានចងក នៅក្នុងមន្ទីរឃុំឃាំង ប៉ុន្ដែ ពេលអ្នកកាសែតចុះ ទៅយកព័ត៌មាន និងសួរពីមូលហេតុនោះ មិនត្រូវបានអនុញ្ញាតឱ្យ ចូលនិងផ្ដល់ព័ត៌មាននោះទេ ។
សូមបញ្ជាក់ថា ជនសង្ស័យកុយ ផល អាយុ៤០ឆ្នាំ បានចាប់រំលោភម្ដាយក្មេក ដែល មានវ័យ៨៧ឆ្នាំ រហូតបានសម្រេច កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅភូមិ តាប៉ុក ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្ដកំពង់ធំ ហើយត្រូវបានចាប់ខ្លួនពីសំណាក់ កម្លាំងកងរាជអាវុធហត្ថ ស្រុកបារាយណ៍ នៅក្រោយពេលកើតហេតុ ។
ជនសង្ស័យត្រូវបានកម្លាំងអាវុធហត្ថ ស្រុកបារាយណ៍បញ្ជូន ទៅកាន់ទីបញ្ជាការដ្ឋាន អាវុធហត្ថខេត្ដ ដើម្បីបន្ដការសួរនិងបញ្ជូន ទៅកាន់តុលាការ ប៉ុន្ដែអកុសលជននេះបាន សម្រេចបញ្ចប់ ជីវិតរបស់ខ្លួនតែម្ដង ។
មន្ដ្រីអាវុធហត្ថស្រុកបារាយណ៍បានឱ្យ ដឹងថា ដោយសារតែមានអាការៈស្រវឹងខ្លាំង បានជំរុញឱ្យជន សង្ស័យរូបនេះ ប្រព្រឹត្ដសកម្មភាព ដ៏ថោកទាបចាប់រំលោភម្ដាយក្មេកដែល មានវ័យចាស់ជរាយ៉ាងដូច្នេះ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!