តូចចិត្តនឹង វាសនាក្រីក្រ បុរសម្នាក់ បានចង.កសម្លាប់ ខ្លួនចោលប្រពន្ធ និងកូន៣នាក់
ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ដោយសារតែភាពក្រីក្រ និងតូចចិត្តខ្ចីលុយម្តាយ មិនបានផងនោះ បានសម្រេចចិត្តចង.កសម្លាប់ខ្លួនចោលប្រពន្ឋកូន ឱ្យបន្តរស់ទាំងលំបាក ។ ហេតុការណ៍នេះបានកើតឡើងនៅចន្លោះម៉ោង១២ទៅម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ កក្កដា ២០១៥ នៅចំណុចក្រោយទ្រុងក្រពើ ស្ថិតក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាល សង្កាត់ផ្សារឆ្នាំងបាននិយាយថា បុរសចង.កសម្លាប់ខ្លួននោះ មានឈ្មោះ ឡុក ចាន់ អាយុ៣១ឆ្នាំ មានប្រពន្ឋឈ្មោះអៀត ចាន់ណា អាយុ២៧ឆ្នាំ មានកូន៣នាក់ (ស្រី២)។ ប្រភពដដែលបានបន្តថា គ្រួសារខាងលើនេះក្រីក្រណាស់ គ្មានផ្ទះសម្បែងទេ មកសុំផ្ទះម្តាយស្នាក់នៅ ។
មុនពេលកើតហេតុ បុរសរូបនោះបានខ្ចីលុយម្តាយ ទៅទិញកាណូតបាឡាស្មាច់ តែម្តាយថា គ្មានទេ លុះដល់ល្ងាចថ្ងៃទី២៩ កក្កដា បុរសរូបនោះបានត្រឡប់ពីផឹកស្រាវិញ បានមកដេកជាមួយ ប្រពន្ធកូនជាធម្មតា នៅខាងមុខផ្ទះម្តាយឱ្យស្នាក់នៅ ប៉ុន្តែនៅម៉ោងប្រមាណ ជិត២រំលងអាធ្រាត ពេលប្រពន្ធងើបបត់ជើង ស្រាប់តែបាត់ប្តីមិនឃើញ ពេលនោះប្រពន្ធបានបើកទ្វារផ្ទះឡើង ស្រាប់តែឃើញប្តី របស់ខ្លួនបានចង.កសម្លាប់ខ្លួនស្លាប់បាត់ទៅហើយ ។
ភ្លាមនោះប្រពន្ធ បានប្រាប់អ្នកជិតខាង និងបានបន្តប្រាប់ដល់ សមត្ថកិច្ចនគរបាល ចុះមកព័ទ្ធខ្យែការពារ កន្លែងកើតហេតុរហូតដល់ ព្រឹកថ្ងៃទី៣០ កក្កដា ទើបសមត្ថកិច្ចនគរបាលពិនិត្យ និងធ្វើកោសល្យវិច្ច័យ សពបុរសរូបនោះ ។ក្រោយពីពិនិត្យសពរួច សមត្ថកិច្ចសន្និដ្ឋានថា បុរសខាងលើពិតជា បានចង.កសម្លាប់ខ្លួនពិតមែន ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!