អាជ្ញាធរក្រុង សម្រេចបញ្ឈប់ អាជីវកម្ម «បាអាកាស» លើដំបូល រោងភាពយន្ត ផ្លាទីនៀម
ខេត្តសៀមរាប ៖ អាជ្ញាធរក្រុងសៀមរាប កាលពីព្រឹកថ្ងៃទី៣០ កក្កដា នេះ បានសម្រេចបញ្ឈប់អាជីវកម្ម «បាអាកាស» ឬហៅថា «ស្កាយបា» ស្ថិតនៅលើដំបូលអគារភាពយន្ត ប្រើប្រព័ន្ធបច្ចេកវិទ្យាទំនើប ឬហៅថា (3D) ដែលមានយីហោ «ផ្លាទីនៀមសៀមរាប» បន្ទាប់ពីពិនិត្យឃើញអាជីវកម្មទាំងអស់ នៅក្នុងអគារដ៏ធំនោះ ពុំមានច្បាប់អនុញ្ញាត ។
សូមបញ្ជាក់ថា រោងភាពយន្តផ្លាទីនៀមសៀមរាប ដែលត្រៀមបង្កប់អាជីវកម្ម ស្កាយបានៅលើដំបូលនោះ មានទីតាំងនៅតាមបណ្តោយវិថីស៊ីវុត្ថា ជាប់នឹងរង្វង់មូលផ្សារចាស់ ក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលជាដីអតីតមន្ទីរសង្គមកិច្ចខេត្ត។
អភិបាលក្រុងសៀមរាប លោកសូ ប្លាតុង កាលពីព្រឹកថ្ងៃទី៣០ កក្កដា ២០១៥ នេះ បានដឹកនាំមន្ត្រីចម្រុះ រួមមានមន្ទីរបរិស្ថាន, មន្ទីរទេសចរណ៍, មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ចុះត្រួតពិនិត្យអាជីវកម្ម ក្នុងអគារភាពយន្តផ្លាទីនៀមខាងលើបានថ្លែងថា នៅថ្ងៃនេះយើងបានបញ្ឈប់ ទាំងស្រុងនៅគម្រោងអាជីវកម្ម ដែលមានលក្ខណៈ ជាស្កាយបា(បាអាកាស) ដែលកំពុងរៀបចំ នៅលើដំបូលអគារ រោងភាពយន្តផ្លាទីនៀមសៀមរាប និងតម្រូវឱ្យរុះរើចេញរាល់ សំណង់សង់បន្ថែម រួមមានគ្រោងដែក ដំបូលចេញផងដែរ ។
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!