បាក់ដី សង្កត់កម្មករ ម្នាក់ស្លាប់ ក្នុង ការដ្ឋានសំណង់ នៅក្រុង ប៉ោយប៉ែត

 
 

បន្ទាយមានជ័យ: កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី៣០ ខែកក្កដា នៅចំណុចការដ្ឋាន សំណង់មួយកន្លែង ទល់មុខធនាគារហត្ថាកសិករ តាមបណ្តោយផ្លូវជាតិលេខ៥ នៅក្នុងភូមិប៉ាលិលេយ្យ ១ សង្កាត់-ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានករណីបាក់ដីសង្កត់លើកម្មករម្នាក់ ដែលក្នុងរណ្តៅ បណ្តាលអោយស្លាប់បាត់បង់ជីវិត។

យោងតាមប្រភពពីកម្មករសំណង់ដូចគ្នា បានអោយដឹងថា បុរសដែលស្លាប់មានឈ្មោះ ឌុច ធឿង អាយុ ៣៧ឆ្នាំ មានទីលំនៅក្នុងភូមិវាល ឃុំដងរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប មកស្នាក់នៅ ក្នុងការដ្ឋានសំណង់ ជាមួយ ប្រពន្ធនិងកូន។

តាមប្រភពដដែលបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះ និងកម្មករឯទៀត បាននាំគ្នា ឈប់សំរាក តែមិនដឹងជាមូលហេតុអ្វី ជនរងគ្រោះក៏ចុះទៅក្នុង រណ្តៅមួយដែល មានជម្រៅ ជាង២ម៉ែត្រ ហើយក៏ត្រូវដីបាក់គ្រប ពីលើតែម្តង។

តាមការបញ្ជាក់ពីកម្មករម្នាក់សុំមិនបញ្ចេញឈ្មោះ បានប្រាប់ថា ពេញមួយ ថ្ងៃនេះក្រុង ប៉ោយប៉ែតមានភ្លៀងធ្លាក់ រហូត ធ្វើអោយ ដីមានសភាពទន់ជ្រាយ ងាយនិងរបេះធ្លាក់ណាស់។ មួយវិញទៀតជនរងគ្រោះ រូបនេះពេល សំរាក ពីការងារ បានប្រាប់គាត់ថា ចុះទៅយកម៉ូទរ័បូបទឹក ដែលគេដាក់បូមទឹកចេញតាំងពីថ្ងៃ តែបន្ទាប់ពីចុះបាន បន្តិចចៃដន្យ ដីក៏បានបាក់គ្រប ទៅលើគាត់តែម្តង។ ក្រុមការងារក៏បានធ្វើការកាយដីចេញដើម្បី ជួយសង្គ្រោះជន រងគ្រោះ តែទំរាំជួយបានជនរងគ្រោះ បានបាត់បង់ជីវិតក្នុងរណ្តៅបាត់ទៅហើយ។

ក្នុងហេតុការណ៍នេះសមត្ថកិច្ចគេបានឃើញ មានសមត្ថកិច្ចអាវុធហត្ថ និងនគរបាលមូលដ្ឋាន ជាច្រើនបាន ចុះមកជួយអន្តរាគមន៍ ដើម្បីរំដោះជនរងគ្រោះ ចេញពីរណ្តៅនោះផងដែរ។ គេនៅមិនដឹងថាតើអាជ្ញាធរ មានសមត្ថកិច្ច និងចាត់វិធានការយ៉ាងណាលើម្ចាស់ ឬមេជាងការដ្ឋាន នេះនោះទេ៕


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម