មើលឃ្លីបពេញ ជណ្តើរយន្ត មុនពេលកើតហេតុ ទើបដឹងច្បាស់ថា ម្តាយមិនសម ស្លាប់ចោលកូនទេ! (មានវីដេអូ)
ចិន៖ ហេតុការណ៍រន្ធត់ បាក់ផ្ទាំងទ្រនាប់ជណ្តើរយន្ត ក្នុងផ្សារទំនើបនៅចិន កាលពីថ្ងៃទី ២៥ កន្លងទៅ ពិតជាដក់ជាប់ក្នុងចិត្តមហាជន សឹងតែមិនគួរឲ្យជឿថា អាចកើតមានករណីដូចនេះបាន។
យ៉ាងណាមិញ ទិដ្ឋភាពទាំងស្រុង ត្រូវថតបានជាវីដេអូ តាមរយ:កាមេរ៉ាសុវត្ថិភាព ប៉ុន្តែមនុស្សភាគច្រើន អាចនឹងមិនទាន់បានមើល ឃ្លីបមួយទៀតដែលផ្សារភ្ជាប់នូវអ្វីដែលកើតឡើង មុនពេលស្ត្រីជាម្តាយ និងកូនមកដល់នោះទេ។
វីដេអូឃ្លីបពេញ ត្រូវបានបង្ហោះចែកចាយនៅលើបណ្តាញសង្គម អាចឲ្យយើងដឹងបានថា មុនពេលកើតហេតុ គឺបុគ្គលិកស្រី២នាក់ បានចាប់អារម្មណ៍ដឹងថា មានអ្វីមិនស្រួល នៅត្រង់ទីតាំងទ្រនាប់ដើរ នោះទៅហើយ ប៉ុន្តែពួកគេនៅតែមិនព្រម ផ្តល់ដំណឹងជូនដល់អ្នកដំណើរ ឲ្យមានការប្រុងប្រយ័ត្ន បើទោះបីជាមិនបានដឹងថាវាអាចបាក់ស្រុតទៅក្រោម ហោចណាស់ ក៏ខ្លាចក្រែងថាធ្វើឲ្យអ្នកដំណើរ ភ្លាត់ជើងដួលបានដែរ។
គួរបញ្ជាក់ដែរថា ក្រោយពេលហេតុការណ៍អាក្រក់នេះកើតឡើងរួចមក បានធ្វើឲ្យមហាជនមួយចំនួន មានការព្រួយបារម្មណ៍នឹងសុវត្ថិភាពពួកគេ រាល់ពេលធ្វើដំណើរកាត់តាមជណ្តើរយន្តម្តងៗ។ មានខ្លះទៀត បានបង្កើតជារូបភាព និងវីដេអូ ក្នុងន័យដាស់តឿន ឲ្យមានការប្រុងប្រយ័ត្ន ឬអាចនិយាយបានថា ក្នុងលក្ខណ:ចំអក ទៅដល់គុណភាពជណ្តើរយន្តផងដែរ៕
សូមមើលរូបភាព និងវីដេអូខាងក្រោម៖
វីដេអូឃ្លីបពេញ៖
វីដេអូបន្ថែម៖
ដោយ សី
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!