ម្តាយចុង និង ប្អូនស្រី របស់មេភេរវករ Osama Bin Laden ស្លាប់ក្នុងឧបទ្ទវហេតុ ធ្លាក់យន្តហោះធុនតូច (មានវីដេអូ)
អអ់គ្លេស៖ យ៉ាងហោចណាស់មនុស្សបួននាក់ បានស្លាប់ បាត់បង់ជីវិត ក្នុងឧបទ្ទវហេតុ ធ្លាក់ យន្តហោះធុនតូចមួយគ្រឿងដ៏ គួរឱ្យខ្លាច ដែលជា កម្មសិទ្ធរបស់គ្រួសារ Osama Bin Laden ដែលគេស្គាល់ថា ជាកំពូលមេភរវករពិភពលោក ក្នុងខណៈដែល រត់ហួសផ្លូវ ពេលព្យាយាម ចុះចត ។
គួរបញ្ជាក់ផងដែរថា យន្តហោះនោះ ជាប្រភេទ Embraer Phenom 300 ដែលមានតម្លៃ ៧លានផោន ឬប្រមាណជាង ១០ លានដុល្លាអាមេរិក ត្រូវជាកម្មសិទ្ធ របស់និងគ្រប់គ្រង ដោយគ្រួសារ របស់មេភេរវករ Ben Laden ដែលបានស្លាប់ទៅនោះ ។
ឧបទ្ទវហេតុនោះបានកើតឡើង បន្ទាប់ពីយន្តហោះធុនតូចនោះ ព្យាយាមចុះចត នៅឯ អាកាសយាន្តដ្ឋាន Blackbushe ប្រទេសអង់គ្លេស តែជាសំណាងអាក្រក់ យន្តហោះនោះ បានរត់ហួសផ្លូវ ហើយបានធ្លាក់ ចូលទៅក្នុងកន្លែងដាក់ដេញ ថ្លៃរថយន្ត មួយកន្លែង ដែលស្ថិតនៅក្បែរនោះ ហើយបានផ្ទុះឆេះ ស្ទើរគ្មានសល់ ដែលសម្លាប់មនុស្ស ចំនួន៤នាក់ រួមមាន អាកាសយានិកម្នាក់ និងអ្នកធ្វើដំណើរ ក្នុងនោះ ចំនួន៣នាក់ទៀត ដែលគេ សង្ស័យថា ជាសមាជិកគ្រួសារ Osama Ben Laden។ ជាសំណាង បុគ្គលិក និងភ្ញៀវ ទាំងអស់ នៅកន្លែងដាក់ដេញថ្លៃ រថយន្ដនេះ បានរត់គេចខ្លួន យ៉ាងសុវត្ថិភាព។
យ៉ាងណាមិញ បណ្តាញសារព័ត៌មានអារ៉ាប់រួម បានរាយការណ៍ថា ម្តាយចុង និងប្អូនស្រីរបស់ Osama Ben Laden គឺស្ថិតនៅ ក្នុងចំណោមអ្នក ដែលស្លាប់នោះ រួមទាំងអ្នកបើកយន្តហោះ របស់ពួកគេ ឈ្មោះ Jordanian ផងដែរ ។ ស្ថានទូតអារ៉ាប់រួម ប្រចាំទីក្រុងឡុង បានបង្ហាញនូវការ ជួយរំលែក ទុក្ខដ៏ក្រៀមក្រំនេះ ដល់ក្រុមគ្រួសារ របស់ Ben Laden ដែលបានបាត់បង់ សមាជិកគ្រួសារ ក្នុងឧបទ្ទវហេតុនោះ ។
រូបភាពកន្លែងកើតហេតុ
យន្ដហោះឯកជន Embraer Phenom 300 ដែលឆេះខ្ទេច
រូបភាព Osama Bin Laden កាលពីនៅរស់
សូមទស្សនានូវទិដ្ឋភាពនៃឧបទ្ទវហេតុធ្លាក់យន្តហោះនោះទាំងអស់គ្នា៖
ប្រភព៖ dailymail
ដោយ៖ កុសល
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!