ជំនន់នៅ មីយ៉ាន់ម៉ា ស្លាប់ ២៧នាក់ ដោយសារខ្យល់ម៊ូសុង ខណ: UN ព្រមានថា ចំនួនស្លាប់ នឹងកើនឡើង

 
 

មីយ៉ាន់ម៉ា៖ សារព័ត៌មាន BBC ចុះផ្សាយនៅវេលារសៀល ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៥ នេះ ឲ្យដឹងថា អង្គការសហប្រជាជាតិបាន ព្រមាន ក៏ដូចជាក្រើនរំលឹក ទៅដល់ប្រទេសមីយ៉ាន់ម៉ា អំពីការរំពឹងទុក នៃចំនួនមនុស្សស្លាប់ នឹងកើនឡើង ក្នុងរយ:ពេលប៉ុន្មានថ្ងៃខាងមុខទៀត ដោយសារឥទ្ធិពល នៃទឹកជំនន់ បោកបក់ដោយខ្យល់ម៊ូសុង។

យោងតាមប្រភពព័ត៌មានដដែល ឲ្យដឹងថា តំបន់ចំនួន ៤ នៅភាគខាងលិចប្រទេសមីយ៉ាន់ម៉ា កំពុងស្ថិតក្រោមការប្រកាសអាសន្ន ដែលមានភ្លៀងធ្លាក់បន្តបន្ទាប់ បង្កឡើងដោយខ្យល់ម៊ូសុង។ មកទល់ពេលនេះ មនុស្សចំនួន ២៧នាក់ ត្រូវគេរាយការណ៍មកថា បានស្លាប់បាត់បង់ជីវិតរួចមកហើយ។

ដោយឡែក នៅឯប្រទេសឥណ្ឌា ក៏មានមនុស្សស្លាប់ ២១នាក់ផងដែរ ដោយសារការបាក់ដី លប់កប់ភូមិមួយកន្លែង នៅភាគខាងកើត នៃរដ្ឋ Manipur ។

គួរបញ្ជាក់ថា ភ្លៀងតែងធ្លាក់ខ្លាំង ក្នុងអំឡុងរដូវម៊ូសុង ស្របពេលដែល ខ្យល់ និងភ្លៀងពីព្យុះស៊ីក្លូន ក៏បានជះឥទ្ធិពលក្នុងនោះផងដែរ។

នៅថ្ងៃអាទិត្យនេះ តំណាង UN បានថ្លែងថា មនុស្ស ១៥៦,០០០ នាក់ បានរងផលប៉ះពាល់ដោយសារទឹកជំនន់៕

ទិដ្ឋភាព ប្រជាជនមីយ៉ាន់ម៉ា រងផលប៉ះពាល់៖



ប្រភព៖ BBC

ដោយ សី

ខ្មែរឡូត 


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម