សង្ស័យមាន ជម្លោះស្នេហ៍មន្រ្តីយោធា ផ្នែក បញ្ជូនសារម្នាក់ ដកកាំភ្លើងអាមេ បម្រុងបាញ់បញ្ចប់ជីវិត យុវជនម្នាក់ (មានវីដេអូ)
ភ្នំពេញ៖ មន្រ្តីយោធាផ្នែកបញ្ជូនសារម្នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីរូបគេ បានដកកាំភ្លើងភ្ជង់ និងអាមេបម្រុង បាញ់បញ្ចប់ជីវិត យុវជនម្នាក់ ព្រោះខឹងឌុប ស្រីស្នេហ៍របស់ខ្លួន។ កាំហឹងរបស់មន្រ្តីយោធាស្ទើរតែ បាញ់សម្លាប់បុរសម្នាក់ ព្រោះគំនុំស្នេហ៍បាន កើតឡើងនៅម៉ោង ប្រមាណ ៨ និង៤៩នាទីយប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៥នេះ នៅមុខមន្ទីរពេទ្យ លោកសង្ឃ ក្នុងតំបន់ត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
មន្រ្តីយោធា ដែលដកកាំភ្លើងបម្រុងបាញ់សម្លាប់គូ ជម្លោះជ្រែកស្នេហ៍ របស់ខ្លួននេះ មានឈ្មោះ ឡុង ចៅតា ជាទា ហានផ្នែក បញ្ជូនសារ។ ដោយឡែកបុរស ដែលត្រូវមន្រ្តី យោធាវាយតប់ និងដកកាំភ្លើង បម្រុងបាញ់សម្លាប់ មាន ឈ្មោះ ហៃ សុធា អាយុ ១៨ឆ្នាំ ស្នាក់នៅភូមិ គោកឃ្លាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
លោក ហៃ សុធា បានឲ្យដឹងថា នៅម៉ោងប្រមាណ ៦ និង៣០នាទី យប់ថ្ងៃនេះ រូបខ្លួន និង បុរសជាមន្រ្តីយោធា បានប៉ះទង្គិច ពាក្យសម្តីគ្នា ដោយបុរសជាមន្រ្តីយោធា បានសួរដេញដោលថា ហេតុអ្វីបានជាឌុប ស្រីស្នេហ៍របស់ គេ។ លោក ហៃ សុធា បន្តថា ទន្ទឹមនិងការសួរដេញ ដោល មន្រ្តីយោធា ក៏បានបានស្ទុះ ទៅវាយខ្លួន ត្រង់មុខ និង ដៃ ខាងឆ្វេងស្ទើរបាក់។
បើតាមការការរៀបរាប់របស់ ហៃ សុធា ឲ្យដឹងទៀតថា បន្ទាប់ពីមន្រ្តី យោធាសម្លុត និងវាយហើយ ខ្លួនបានរត់គេច រហូតដល់មុខពេទ្យ លោកសង្ឃត្រង់ ម្តុំត្រពាំងឈូក តែមន្រ្តីយោធាមិន បានលើកលែងនោះទេ បន្តដេញតាម ហើយ បានដកកាំភ្លើង ខ្លីម៉ាក X53 ភ្ជង់ និងអាមេកាំភ្លើង បម្រុងបាញ់ថែមទៀត តែជនរងគ្រោះ ព្យាយាមបានរត់គេចខ្លួន។
គាប់ជួនពេលនោះ ប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានរាយការណ៍ ទៅសមត្ថកិច្ច ហើយសមត្ថកិច្ច ក៏បានចុះ មកកាន់កន្លែង កើតហេតុភ្លាមៗ ព្រមទាំងបាន ឃាត់ខ្លួនមន្រ្តីយោធា ដកកាំភ្លើង បម្រុងបាញ់សម្លាប់មនុស្ស បែបអនា ធិបតេយ្យផងដែរ។
បើតាមការបញ្ជាក់របស់មន្រ្តីនគរបាលប៉ុស្តិ៍ទឹកថ្លា បន្ទាប់ពីការនាំខ្លួន មន្រ្តីយោធាទៅ ដល់ប៉ុស្តិ៍ និងដកកាំភ្លើងដោះ គ្រាប់ចេញ ដើម្បីពិនិត្យ ស្រាប់គ្រាប់កាំភ្លើង ដែលលោកមន្រ្តីយោធា បានអាមេបញ្ចូល ហើយនោះ បានផ្ទុះឡើង ថែមទៀតផង៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!