បំពាក់ កាមេរ៉ាសុវត្ថិភាព តាមភ្លើងស្តុប រឹតបន្តឹង ច្បាប់ចរាចរណ៍-ពង្រឹងសន្តិសុខ ក្នុងរាជធានីភ្នំពេញ
រាជធានីភ្នំពេញ ៖ កាមេរ៉ាសុវត្ថិភាពតាមភ្លើងស្តុបចំនួន២០ទីតាំង ដែលរហូតមកដល់ពេលនេះបំពាក់បានចំនួន១៧ទីតាំងហើយ បើមិនមានការរាំងស្ទះអ្វីទេនោះគ្រោងនឹងបញ្ចប់នៅសប្តាហ៏ក្រោយ ក្នុងបំណងដើម្បីរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់នៅក្នុងរាជធានីភ្នំពេញ ឲ្យកាន់តែប្រសើរឡើង ។
លោកវរសេនីយ៍ទោ សោម ធារិទ្ធ នាយការិយាល័យទូរស័ព្ទនៃនាយកដ្ឋានវិទ្យុទាក់ទង អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដែលដឹកនាំកម្លាំងចុះបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមភ្លើងស្តុបបានឲ្យកោះសន្តិភាពដឹងតាមរយៈទូរស័ព្ទនៅថ្ងៃទី៣ សីហា ថា ពេលនេះកម្លាំងសមត្ថកិច្ចកំពុងបំពាក់កាមេរ៉ាសុវត្ថិភាពនៅភ្លើងស្តុបច្រមុះជ្រូកក្បាលថ្នល់ ។
ការងារបំពាក់កាមេរ៉ាតាមភ្លើងស្តុបនេះ ចាប់ផ្តើមតាំងពីថ្ងៃទី១៣ កក្កដា ២០១៥ រហូតដល់ថ្ងៃទី៣ សីហា គឺអនុវត្តន៏បានចំនួន១៧ទីតាំងហើយ ក្នុងចំណោម២០ទីតាំង នៅរាជធានីភ្នំពេញ ដែលជាជំនួយរបស់ក្រសួងសន្តិសុខប្រទេសចិន ។ ហើយការងារខាងលើនេះ នៅសល់តែចំនួន៣ទីតាំងទៀតប៉ុណ្ណោះ ដែលត្រូវរង់ចាំឧបករណ៏បន្ថែម បើមិនមានការរាំងស្ទះទេនោះ គ្រោងនឹងបញ្ចប់នៅអំឡុងសប្តាហ៏ក្រោយនេះតែម្តង ។
យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាមេរ៉ាសុវត្ថិភាពនេះមានចំនួន២០០គ្រឿង នឹងត្រូវបំពាក់តាមទីតាំងចំនួន២០ក្នុងរាជធានីភ្នំពេញ មាន ១-នៅស្តុបច្រមុះជ្រូកក្បាលថ្នល់ ២-ស្តុបចំការមន ៣-ស្តុបក្រសួងមហាផ្ទៃ ៤-ស្តុបពេទ្រចិន ៥-ស្តុបបូកគោ ៦-ស្តុបទូតអាល្លឺម៉ង់ផ្លូវសម្តេចប៉ាន ៧-ស្តុបផ្សារអូរឫស្សី ៨-ស្តុបផ្សារថ្មី ៩-ស្តុបសណ្ឋាគារណាន់ជីង ១០-ស្តុបសួនកាណាឌីយ៉ា ១១-ស្តុបដីអ៊ិន ១២-ស្តុបសន្ធរមុខ ១៣-ស្តុបម៉ុងឌីយ៉ាល់ ១៤-ស្តុបទេពផន ១៥-ស្តុបអាងទឹកអូរឡាំពិក ១៦-ស្តុបផ្សារដើមគរ ១៧-ស្តុបផ្សារដេប៉ូ ១៨-ស្តុបនាងគង្ហីងវត្តព្រះពុទ្ធមានបុណ្យ ១៩-ស្តុបច្បារអំពៅ និង២០-ស្តុបអូឡាំពិក ។
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!