ជនអនាមិកស្នើឲ្យ ក្រុមហ៊ុន Facebook បិទ Account Facebook របស់ ចន ច័ន្ទលក្ខិណា
ភ្នំពេញ៖ អ្នកមេម៉ាយចាយសម្រស់ កូនមួយ អ្នកនាង ចន ច័ន្ទលក្ខិណា គឺជាតារាស្រីមួយដួង ដែលមានភាពលេចធ្លោទៅលើរឿងអាស្រូវ មិនចេះចប់មិនចេះហើយ ដោយជារឿយៗនាង តែងតែទទួលរងការ រិះគន់ជាហូរហែ ជាពិសេសក្នុងរឿងរ៉ាវស្នេហា។ តួយ៉ាងដូចពេលថ្មីៗនេះ តារារូបនេះបានពើបប្រទះ និងព័ត៌មានថ្មីសន្លាងមួយទៀត ដោយនាងត្រូវបាន ជនអនាមិកម្នាក់ ធ្វើការវាយប្រហារទៅលើ Facebook ចំៗ ដោយស្នើរឲ្យខាងក្រុមហ៊ុន បណ្តាញ ទំនាក់ទំនងសង្គមយក្ស ដ៏មានប្រជាប្រិយភាពមួយនេះ បិទ Account Facebook របស់នាងទៀតផង ។
ជាការពិតតារាសម្តែង ជើងចាស់ អ្នកនាង ចន ច័ន្ទលក្ខិណា រយៈពេលជិត២ឆ្នាំនេះ គឺពើបប្រទះ និងព័ត៌មានរិះគន់វាយប្រហារ មិនចេះចប់មិនចេះហើយនោះទេ ផុតរឿងមួយចូលរឿងមួយ ដោយកន្លងមកនាងធ្លាប់បានពើបប្រទះ និងការរិះគន់ខ្លាំង ទៅលើរឿងរ៉ាវស្នេហា ថ្មីថ្មោងនេះតែម្តង។ ថ្មីៗនេះ ទៀតសោតនាង ត្រូវបានគេវាយប្រហារទៀត ដោយមិនដឹងខ្លួន ព្រោះថា មានអ្នកស្អប់ឈ្នានីស នាងចង់ឲ្យខាងក្រុមហ៊ុន Facebook បិទ Account Facebook របស់នាង ដោយមិនបានបញ្ជាក់មូលហេតុ ច្បាស់លាស់ឡើយ ។
ទន្ទឹមនឹងទទួលបាន ការវាយប្រហារ ពីក្រោយខ្នងបែបនេះ ត្រូវបានម្ចាស់សាម៉ីខ្លួន អ្នកនាង ចន ច័ន្ទ ទម្លាយសារខ្លីបែបហួសចិត្តថា « មានអ្នកចង់ឲ្យក្រុមហ៊ុន Facebook បិទ Account Facebook ខ្ញុំទៀតហើយ លើកមុនម្តងហើយ….»។
បើទោះបីជា មានជនអនាមិក បញ្ចេញអាកប្បកិរិយាវាយប្រហារ នាងជារឿយៗមកហើយក៏ដោយ តែគេមិនដឹងច្បាស់ទេថា ចេតនាជនអនាមិកនោះ យ៉ាងណា ហេតុអ្វីបានធ្វើការវាយប្រហារ អ្នកនាងមិនចេះចប់មិនចេះហើយបែបនេះ។ ម្ចាស់សាម៉ីខ្លួន មិនបានដឹងច្បាស់ទេថា ហេតុអីបានជាមានអ្នកស្អប់ ឬឈ្នានីសវាយប្រហារនាងគ្រប់ពេល តើបណ្តាលមកពី រឿងស្នេហា ការងារសិល្បៈ ឬក៏រឿងមុខជំនួញនោះទេ ព្រោះអ្នកសិល្បៈម្នាក់ មិនអាចផ្គាប់ចិត្ត មនុស្សគ្រប់គ្នាបានទេ វាជារឿងធម្មតា ដែលមាន អ្នកស្រលាញ់ និងស្អប់ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!