អាជ្ញាធរ និងអាវុធហត្ថ ខណ្ឌមានជ័យ ចុះបង្ក្រាប ទីតាំងបាញ់អាប៉ោង និងបៀរ ឃាត់ខ្លួន មនុស្ស ៥នាក់

 
 

ភ្នំពេញ : កម្លាំងអាវុធហត្ថ ខណ្ឌមានជ័យ សហការជាមួយ កម្លាំងប្រជាការពារ ដឹកនាំដោយ អភិបាលរងខណ្ឌ លោក ឌី រ័ត្នខេមរុណ នៅល្ងាចថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៥នេះ បានចុះទៅបង្ក្រាប ទីតាំងល្បែង បាញ់អាប៉ោង និងលេងបៀរ មួយកន្លែង ស្ថិតនៅ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដោយឃាត់ខ្លួន មនុស្ស៥នាក់ ។

ក្រៅពីការឃាត់ខ្លួន មនុស្ស សមត្ថកិច្ច ក៏បានដកហូត ចានបាញ់អាប៉ោង ១ ទូរស័ព្ទ៥គ្រឿង គ្រាប់បាញ់អាប៉ោង ៦គ្រាប់ហើយ ត្រូវបានបញ្ជូន ទៅកាន់ទីបញ្ជាការដ្ឋាន អាវុធហត្ថ ខណ្ឌដើម្បីចាត់ការ តាមនីតិវិធី៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម