កម្លាំងនគរបាល ក្រុងប៉ោយប៉ែត ចុះបង្ក្រាបទីតាំង ភ្នាល់បាល់ ជ្រកក្រោម យីហោ អ៊ីនធឺណែត ឃាត់ខ្លួនបុគ្គលិក ៣នាក់

 
 

បន្ទាយមានជ័យៈ កម្លាំងនគរបាល ក្រុងប៉ោយប៉ែត បានបើកប្រតិបត្តិការ ចុះបង្ក្រាបទីតាំងភ្នាល់ បាល់មួយកន្លែង ជ្រកក្រោម ហាងអ៊ីធឺណែត ដែលមានយីហោ 77 Net  ស្ថិតនៅតាមបណ្តាលផ្លូវដើមពន្ទ្រា ភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនបុគ្គលិកចំនួន៣នាក់ ព្រមទាំងវត្ថុតាងជាច្រើនផ្សេងទៀត ។

អធិការនគរបាលក្រុងប៉ោយប៉ែត លោកអ៊ុំ សុផល បានឲ្យដឹងថា  ប្រតិបត្តិការនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៥ ដោយកម្លាំងរបស់លោក បាន ឃាត់ខ្លួនបុគ្គលិក ចំនួន៣នាក់ រួមមាន ១ឈ្មោះ គិត ថាវង្ស ភេទប្រុស អាយុ២៦ឆ្នាំ ២ឈ្មោះ ហួង អេងឈីវ ភេទប្រុស អាយុ ៣០ឆ្នាំ ៣ ឈ្មោះ ពីន បុវត្តី ភេទប្រុស អាយុ២៥ឆ្នាំ  ព្រមទាំងដកហូត វត្ថុតាងមួយ ចំនួនរួមមាន បុងចាក់បាល់ ចំនួន១៣សន្លឹក តារាងផ្គូរផ្គងចាក់ បាល់ចំនួន ៩សន្លឹក ប្រាក់ថៃចំនួន ៥៣៤៦០ ត្រាយីហោហាង និងទឹកប៉ុងចំនួន    ២ ម៉ាស៊ីនគិតលេខ ចំនួន៣ កុំព្យូទ័រ១៦ឈុត រួមទាំងវត្ថុតាងមួយចំនួនទៀត ។

លោកអធិការបានបន្តថា ក្រោយពីទទួលបានព័ត៌មានពីល្បែងស៊ីសងខាងលើ លោកបាន សុំគោលការណ៍ណែនាំ ពីសំណាក់លោក ស្នងការនគរបាលខេត្ត ព្រមទាំងមាន ការឯកភាព ពីតំណាងឯយ្យការ ផងនោះ កម្លាំងរបស់លោក បានចុះបង្ក្រាប និងធ្វើការឃាត់ខ្លួន បានជាក់ស្តែងតែម្តង ។

បច្ចុប្បន្នបុគ្គលិកដែលធ្វើការនៅក្នុងហាងអ៊ីនធឺណែតចំនួន៣នាក់  រួមនិវត្ថុតាងត្រូវ បាននាំខ្លួន យកទៅរក្សាទុក នៅអធិការដ្ឋាន នគរបាល ក្រុងប៉ោយប៉ែត ចាត់ការទៅ តាមនីតិវិធីច្បាប់៕






ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម