លួងលោម ក្មេងស្រី ជាអនិតិជន យកទៅរំលោភ បានសម្រេចម្តង ចរចារមិនត្រូវគ្នា ចាប់ខ្លួនប្រគល់ឱ្យ សមត្ថកិច្ច
រាជធានីភ្នំពេញ ៖ បុរសជាជាងជួសជុល ទូរសទ័ព្ទដៃម្នាក់ត្រូវបានឪពុក-ម្តាយ របស់ក្មេងស្រីរងគ្រោះ ចាប់ឃាត់ខ្លួនយកមកប្រគល់ឱ្យ កម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ក្រោយពីបុរសរូបនោះ បានលួងលោមកូនស្រី របស់ពួកគាត់ដែលមានអាយុ ទើបតែ១៤ឆ្នាំយកទៅរំលោភ សេពសន្ថវៈបានសម្រេច ចំនួន១លើក នៅក្នុងផ្ទះជួលរបស់គេ និងធ្វើការចរចាគ្នា មិនត្រូវនោះ ។
បុរសសង្ស័យ ខាងលើត្រូវបានឪពុក-ម្តាយ របស់ក្មេងស្រីរងគ្រោះឃាត់ខ្លួនយក មកប្រគល់ឱ្យកម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់កាល ពីវេលាម៉ោង៤ល្ងាច ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៥ ។
តាមប្រភពព័ត៌មានពី មន្ត្រីនគរបាលម្នាក់បាន ប្រាប់ឱ្យដឹងថា បុរសរូបនេះមានឈ្មោះ ញឹម សុខរ័ត្ន អាយុ៣៥ឆ្នាំ មានមុខរបរជា ជាងជួសជុលទូរស័ព្ទដៃ ស្នាក់នៅផ្ទះជួលលេខL5 ផ្លូវព្រះនរោត្តម ម្តុំផ្សាររន្ទះបាញ់ ក្រុម៥៩ ភូមិ១០ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវបានឪពុក-ម្តាយរបស់ ក្មេងស្រីរងគ្រោះម្នាក់ ចោទថា បានលួងលោមកូនស្រីរបស់គាត់យក ទៅរំលោភបានសម្រេច បានចំនួន១លើក និងធ្វើការចរចាពី ប្រាក់សំណងជម្ងឺចិត្ត មិនត្រូវ ក៏ចាប់ឃាត់ខ្លួនយកមក ប្រគល់ឱ្យប៉ូលិសតែម្តង ។
រីឯក្មេងស្រីរងគ្រោះ មានឈ្មោះ អ.ដ.វ អាយុ១៤ឆ្នាំ ជាសិស្សរៀន ថ្នាក់ទី៧ សាលា ជា ស៊ីម បឹងកេងកង សព្វថ្ងៃស្នាក់នៅផ្ទះជួលក្នុង សង្កាត់បឹងកេងកងទី១ ជាមួយឪពុក-ម្តាយ និងមានទីលំនៅក្នុង សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ បានត្រូវបុរសសង្ស័យខាងលើ លួងលោមយកទៅរំលោភក្នុង បន្ទប់ផ្ទះជួលរបស់ខ្លួនបាន សម្រេចចំនួន១លើកកាលពី វេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៥ កន្លងមកនេះ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា « រូបគេពិតជាបានរំលោភ ទៅលើក្មេងស្រីរងគ្រោះ បានសម្រេចចំនួន១ លើកមែន» ។ ជនសង្ស័យត្រូវបាន សមត្ថកិច្ចនគរបាលធ្វើការសាកសួរ និងធ្វើកំណត់ហេតុបញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការទៅតាម ផ្លូវច្បាប់ជាបន្តទៅទៀត ។
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!