ចាប់ខ្លួនមេខ្លោង ក្រុមចោរប្លន់ អ្នកលក់មាស-ដូរលុយ នៅផ្សារចិន ក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ ៖ កម្លាំងអាវុធហត្ថខេត្ត ដឹកនាំសម្របសម្រួល ដោយលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត និងបញ្ជាផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ បានបើកប្រតិបត្តិការ ឡោមព័ទ្ធ និងឆែកឆេរលំនៅដ្ឋានជនសង្ស័យ ជាមេខ្លោងក្រុមចោរប្លន់ អាជីវករលក់មាស-ដូរលុយនៅផ្សារចិន ក្រុងព្រះសីហនុ ។
ប្រតិបត្តិការនេះ ធ្វើឡើងកាលពីរសៀល ថ្ងៃទី០៣ សីហា ២០១៥ នៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះ ជាលទ្ធផលគឺ ឃាត់ខ្លួនបាន ជនសង្ស័យម្នាក់ឈ្មោះ ណាំ វ៉ន ហៅ អួង ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិកើតហេតុ ជាមេខ្លោងនៃអំពើប្លន់អាជីវករ លក់មាស-ដូរលុយ នៅផ្សារចិន ក្រុងព្រះសីហនុកាល ពីវេលាម៉ោង៦ និង៥០នាទីព្រឹកថ្ងៃទី១៤ មិថុនា ២០១៥ កន្លងទៅនេះ និងអំពើលួច-ប្លន់ជាច្រើនករណីទៀតនៅ ខេត្តព្រះសីហនុ និងបណ្តាខេត្តក្បែរៗនេះ ។
សមត្ថកិច្ចបានឱ្យដឹងទៀតថា ក្រោយពេលចាប់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតបាន វត្ថុតាងមួយចំនួនធំ ដែលសង្ស័យ ពាក់ព័ន្ធនឹងអំពើចោរកម្មផងដែរ ។ ជនសង្ស័យ និងវត្ថុតាងត្រូវបាន បញ្ជូនទៅស្នងការដ្ឋាន ខេត្តធ្វើការសាក សួរ និងស្រាវជ្រាវបន្តដើម្បី ចាប់បក្ខពួកបន្ថែមទៀត ។
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!