ដើមទ្រូង​ ធម្មជាតិ​មិន​គាប់ចិត្ត​ កញ្ញា​មួយ​មួយ ​កែ​ច្នៃ​បង្កើន​សម្រស់

 
 

រាជធានី​ភ្នំពេញ ៖ តារា​បង្ហាញ​ម៉ូ​ដ និង​សម្តែង​នាង​គី​ម ឡា​ង ហៅ​មួយ​មួយ បាត់​មុខ​មួយ​រយៈ​ពី​ការ ​ពិភព​សិល្បៈ ងាក​ទៅ​ក្តាប់​មុខ​ ជំនួញ​របស់​នាង​វិញ ។ នៅ​ពេល​ប្រកាស​ចូល​ពិភព​សិល្បៈ​វិញ តារា​ស្រី​រាង​ខ្ពស់ សាច់​សរូប​នេះ​សារភាព​ថា សម្រស់​ដើមទ្រូង​នាង​មិនមែន​ធម្មជាតិ​ផ្តល់​ឱ្យ​ទាំងស្រុង​ទេ គឺ​បាន​កែ​ច្នៃ​បន្ថែម ។

បើ​ទោះជា​មួយ​មួយ បាត់​មុខ​ពី​ពិភព​សិល្បៈ​យ៉ាងណា​ក៏​ដោយ ក៏​នាង​តែងតែ​ចូលរួម​ ក្នុង​កម្មវិធី​មិត្តភក្តិ​ អ្នកសិល្បៈ ដូច​ជា​ពិធីជប់លៀង ខួបកំណើត​ជាដើម ហើយ​គេ​សង្កេត​ឃើញ​ថា នាង​និយម​លេងខ្លួន​ឆើតឆាយ ​ជាមួយ​ឈុត​សម្លៀក​បំពាក់​បែប​សិច​ស៊ី​ រំលេច​សម្រស់​ដើមទ្រូង​ ទ្រលុកទ្រលន់​ទាក់ភ្នែក បុរស​ៗ​សម្លឹង​គយគន់ ។ មួយ​មួយ​ធ្លាប់​ធ្វើ​ជា​ពិធី​ការិនី​ ប្រចាំ​ទូរទស្សន៍​ស៊ី​ធី​អិន​ ក្នុង​កម្មវិធី «​គំនិត​ស្ត្រី​» ។

ក្នុង​ជំនួប​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​មួយ​មួយ​ឱ្យ​ដឹង​ថា ដោយសារ​រវល់​លើ​មុខ​ជំនួញ ដូច្នេះ​ការងារ​សិល្បៈ​មួយ​ចំនួន​ត្រូវ​ផ្អាក​សិន ។ មួយ​មួយ​ផ្អាក​អាជីព​សិល្បៈ ដ្បិត​ការ​សម្តែង​ត្រូវ ​ចំណាយពេល​ច្រើន និង​ហត់នឿយ​ខ្លាំង ម្យ៉ាង​នៅ​ក្រោម​កម្តៅថ្ងៃ ជា​មូលហេតុ​ធ្វើ​ឱ្យ​រូប​សម្រស់​ ធ្លាក់​ចុះ​ទៀត​ផង ។ ដូច្នេះ​ហើយ​ទើប​មួយ​មួយ​ មិន​សម្រេចចិត្ត​យក​ការងារ​ណា លំបាក​ៗ​ដែល​បង្ក​ឱ្យ​ប៉ះពាល់​ ដល់​ស្បែក​នាង​នោះ​ទេ ។

តារា​ស្រី​ដែល​អ្នកសិល្បៈ ​សម្គាល់ថា​ជា​អ្នក​និយម​ស្លៀកពាក់​ បែប​សិច​ស៊ី​ទាន់សម័យ​រូប​នេះ​ សារភាព​ថា «​ក្នុង​សម័យ​ទំនើប​បែប​ស៊ី​វិ​ល័យ​នេះ នាង​ខ្ញុំ​មិន​កុហក​មហាជន​ឡើយ គេ​ឃើញ​ដើមទ្រូង​នាង​ខ្ញុំ​ល្អ ការណ៍​ពិត​ខ្ញុំ​បាន​កែកុន​ខ្លះ​នៅ​ពេល​ដែល ​ដឹង​ថា​ខ្វះ​ចំណុច​ទាក់ទាញ​ណាមួយ ។ នេះ​ជា​ចំណូលចិត្ត​ដែល​ខ្ញុំ​ចង់បាន ។

ជាមួយនឹង​ជំនឿ​ ជឿជាក់​ខាង​លោកគ្រូ​ពេទ្យ ចំណាន​ៗ​ទើប​នាង​ខ្ញុំ​សុខចិត្ត​ឈឺខ្លួន ​ឱ្យ​ពេទ្យវះកាត់​ដើមទ្រូង​មិន​ខ្លាច​ម្ជុល​ទេ នៅ​ពេល​មើលឃើញ និង​យល់​ពី​ក្បួន​ថែរក្សា ​យ៉ាង​ច្បាស់លាស់​ទៅ​ហើយ​នោះ​។  ម្យ៉ាង​ក្រុម​គ្រូពេទ្យ​សុទ្ធតែ​ជា​អ្នកមាន​ ជំនាញ​អាច​ឱ្យ​ជឿជាក់ និង​ទុកចិត្ត​បាន បើ​មិន​មាន​ជំនាញ​ច្បាស់លាស់ ​ខ្ញុំ​ក៏​មិន​ហ៊ាន​ដែរ ។ ជា​ធម្មតា​ធម្មជាតិ​បង្កើត​មនុស្ស​ មិន​បាន​ធ្វើ​ឱ្យ​ពេញចិត្ត​គ្រប់​ផ្នែក ​នៃ​រាង​កាយ​ឡើយ ដូចនេះ​ការ​កែ​ច្នៃ​សម្រស់ ​ធម្មជាតិ នាង​ខ្ញុំ​គិត​ថា​ជា​រឿង ​ចាំបាច់​របស់​ស្ត្រី ម្នាក់​ៗ » ។

ដើមទ្រូង​របស់​កញ្ញា​មួយ​មួយ បាន​កែ​ជិត​២​ឆ្នាំ​មក​ហើយ នៅ​ប្រទេស​ជិតខាង តែ​នាង​មិន​បញ្ជាក់​ខ្ទង់ចំណាយ​ទេ ។ មួយ​មួយ​មាន​ទំនុកចិត្ត​ ថា​ឆ្លងកាត់​ការ​វះកាត់​នេះ ​មិន​ប៉ះពាល់​សុខភាព ដ្បិត​រយៈពេល​យូរ​មក ​ហើយ​អត់​មាន​បញ្ហា​អ្វី​គួរ​ឱ្យ​បារម្ភ​ទេ ។ ការ​កែ​សម្រស់​ដើមទ្រូង ធ្វើ​ឱ្យ​មួយ​មួយ​ស្លៀកពាក់​ កាន់តែ​ស្រស់​ស្អាត  ។

គឹ​ម ឡា​ង ហៅ​មួយ​មួយ​បាន ​ចូល​ប្រឡូក​ក្នុង​ពិភព​សិល្បៈ ​នៅ​ឆ្នាំ​២០០៨ ដោយ​ពី​ដំបូង​សម្តែង​ខារ៉ាអូខេ និង​ធ្លាប់​ចូល​ហាត់រៀន ​នៅ​ក្រុម​បង្ហាញ​ម៉ូ​ដ​សា​ពណ៌ ។ ក្រៅពី​នេះ​មួយ​មួយ​ធ្លាប់​ធ្វើ​ ជា​ពិធី​ការិនី​នៅ​ស្ថានីយទូរទស្សន៍​ ស៊ី​ធី​អិន និង​ប៉ុស្តិ៍​លេខ​៣ ព្រមទាំង​ធ្លាប់​ចូលរួម ​បង្ហាញ​ម៉ូ​ដ​ប្រចាំ​ក្រុម​ កញ្ញា​ឌួ​ង ហ្សូ​រី​ដា ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម