រថយន្តដឹកកម្មករ ឡឥដ្ឋ បើកលឿនក្រឡាប់ បណ្តាលឲ្យកម្មករ ស្លាប់ម្នាក់ និង៧នាក់រងរបួស
បាត់ដំបង៖ រថយន្តធុនធំ១គ្រឿង បានដឹកកម្មករឡឥដ្ឋ ដើម្បីយកឥដ្ឋ ទៅដាក់ឲ្យម៉ូយ ពេលត្រឡប់ មកវិញ បើកក្នុងល្បឿនលឿន បានគេចពីម៉ូតូ ជាន់ហ្រ្វាំង មិនជាប់ក៏ក្រឡាប់ខ្លួនឯង បណ្តាលឲ្យកម្មករ ស្លាប់ម្នាក់និង ៧នាក់រងរបួស កាលពីល្ងាចម៉ោង៥និង៥៥នាទី ល្ងាចថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៥ នៅតាមបណ្តោយ ផ្លូវជាតិ លេខ៥ ស្ថិតក្នុងភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ។ អ្នករបួសត្រូវបានដឹក ទៅសង្រ្គោះនៅ មន្ទីរពេទ្យខេត្ត ឯអ្នកស្លាប់ បានប្រគល់ក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។
ប្រភពពីសមត្ថកិច្ចមូលដ្ឋាន នៅកន្លែងកើតហេតុបានឲ្យដឹងថា កាលពីម៉ោង ៥និង៥៥នាទីល្ងាច ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិវាលទ្រា ឃុំអូរតាគីស្រុកថ្មគោល មានរថយន្តម៉ាក ហ៊ីយ៉ានដាយ ពណ៌សលាយខៀវ បានដឹកកម្មករគិត ទាំងអ្នកបើកបរមាន៨នាក់ ដឹកឥដ្ឋឲ្យម៉ូយ ពេលត្រឡប់មកវិញរថយន្តទទេ ក៏បើកក្នុងល្បឿនលឿន លុះដល់កន្លែង កើតហេតុស្រាប់តែមាន ម៉ូតូ១គ្រឿងបើកច្រាសទិសគ្នាលឿនដូចគ្នា ពេលនោះរថយន្តដឹកកម្មករ បានបួងចង្កូតគេចម៉ូតូ ហើយជាន់ហ្រ្វាំងមិនស៊ី ក៏ជ្រុលក្រឡាប់ខ្លួនឯងកិនជនរងគ្រោះ ផុង លីដា ហៅ ង៉ោល ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិស្វាយជ្រុំ ឃុំអូរតាគី ស្រុកថ្មគោល ត្រូវរថយន្តកិនសង្កត់ ដាច់ក្បាលស្លាប់ភ្លាមៗ និង៧នាក់ទៀត រស់នៅភូមិជាមួយគ្នា គិតទាំងអ្នក បើកបរ បានរបួសធ្ងន់និងស្រាល ដឹកយកទៅសង្រ្គោះ នៅមន្ទីរពេទ្យខេត្ត ។ ចំណែកអ្នកស្លាប់ ត្រូវបានសមត្ថកិច្ច ជួយដឹកយកទៅប្រគល់ឲ្យក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!