Stusal Super League រដូវកាលទី៣ បញ្ចប់ទៅ ដោយជោគជ័យ

 
 

កាលពី ថ្ងៃសៅរ៍សប្ដាហ៍មុននេះ ត្រូវនឹងថ្ងៃ ទី ០១ ខែ សីហា ឆ្នាំ ២០១៥ Stusal Super League រដូវកាលទី ៣ បានរកឃើញ ជើងឯកប្រចាំ League ក្រោយពីការប្រកួត ដ៏ស្វិតស្វាញក្នុង ចំណោម ១៦ក្រុម ដែលត្រូវបានចែកជា ពីរពូល អស់ជាង ២ខែកន្លងមកនេះ។

៤ក្រុមនៅក្នុងកំពូលតារាងទាំងពីរ បានបន្តទៅវគ្គ ៨ ក្រុមចុងក្រោយ រហូតដល់ វគ្គពាក់ កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ។ ជាលទ្ធផល ក្រុមលេខ ៣ បានទៅលើអធិរាជទឹកក្រូច Mutig ខណៈក្រុមរងជើង ឯកបានទៅលើ រថក្រោះដែក Perestroika ហើយជើង ឯកបានទៅ លើក្រុម មាន់ព្រៃ Bon Chon។

ចំណែកក្រុមដែលមិនបានឆ្លងផុតពូល និងក្រុមមិនបានបន្តទៅវគ្គបួន ក្រុមចុងក្រោយ ត្រូវបានជម្រុះបន្តប្រជែង យកពាន Cup ពីរទៀតបន្ទាប់ពី League។ ចុងក្រោយ ពាន Friendship Cup បានទៅលើ DEF ខណៈពាន Loyalty Cup បានទៅ Burning ។

គួរបញ្ជាក់ផងដែរថា Stusal Super League គឺជាក្របខណ្ឌបាល់ទាត់ ខ្នាតតូច តារាងស្មៅ សប្បនិមិត្តមិនមែនអាជីពមួយ ដែលមានការ ចូលរួម ពីសំណាក់ សាស្រ្ដាចារ្យ បុគ្គលិក និងនិស្សិតនៃវិទ្យាស្ថាន ភាសាបរទេស និងប្រព្រឹត្តទៅនៅទីលាន Premium Sports Club។

ខាងក្រោមនេះជាក្រុមទាំង ១៦ដែលបានចូលរួមក្នុង Stusal Super League រដូវកាលទី ៣៖

        Group 1                                    Group 2

1.  DEF                                      9. Bon Chon

2.  The Scar                              10. Windstorm

3.  Golden Cicada                   11. Nemesis

4.  Banana                               12. Brothers

5.  Perestroika                        13. Zephyr

6.  Burning                               14. Red Dragon

7.  Baksey Chamkrong           15. Blue Rangers

8.  Mutig                                  16. Lecturer United Soccer Team













បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម